Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសថៃ ដែលសង្គ្រោះបានពីរូងភ្នំថាំហ្លួង ពេលនេះស្លាប់នៅ អង់គ្លេស

បានផុស

នៅ

Duangpetch Promthep ជាម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់ ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃក្នុងឆ្នាំ២០១៨ ពេលនេះបានស្លាប់នៅចក្រភពអង់គ្លេស។

Duangpetch Promthep
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការ​ស្លាប់​ ​​មិន​ទាន់ត្រូវបានគេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​មានសេចក្តី​រាយការណ៍​ថា ក្មេង​ប្រុសរូបនេះ ​រង​របួស​ក្បាល ។

Duangpetch បានចុះឈ្មោះចូលរៀននៅសាលាបាល់ទាត់ Brooke House College ក្នុងទីក្រុង Leicester កាលពីចុងឆ្នាំមុន នៅពេលគាត់មានអាយុ១៧ឆ្នាំ។

Promthep គឺជាប្រធានក្រុមបាល់ទាត់របស់ក្មេងប្រុសថៃ ដែលបានជាប់ជាមួយគ្រូបង្វឹករបស់ពួកគេអស់រយៈពេលពីរសប្តាហ៍ ក្នុងខេត្ត Chiang Rai។

ម្ដាយ​របស់​ក្មេងប្រុស ​បាន​ជូន​ដំណឹងនេះ​ដល់​វត្ត​ Doi Wao នៅ​ស្រុក​កំណើត​របស់​គាត់ ហើយ មិត្តរួមក្រុមដែលត្រូវបានជួយសង្គ្រោះក្នុងរូងភ្នំ ក៏បានចែករំលែកព័ត៌មាននេះនៅលើគណនីបណ្តាញសង្គមរបស់ពួកគេផងដែរ។

អង្គការមិនរកប្រាក់ចំណេញរបស់ថៃ Zico Foundation ដែលបានជួយ Promthep ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេស ក៏បានសម្តែងការរំលែកទុក្ខលើ Facebook ដែរ។

គួរបញ្ជាក់ថា Promthep គឺជាម្នាក់ក្នុងចំណោមសមាជិកនៃក្រុមបាល់ទាត់ជ្រូកព្រៃ ដែលបានចូលទៅក្នុងរូងភ្នំថាំហ្លួង កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ ហើយក្រោយមកបានជាប់ក្នុងនោះដោយសារទឹកឡើងខ្លាំង។

ពេលនោះ គាត់មានអាយុ១៣ឆ្នាំ ខណៈមិត្តរួមក្រុមរបស់គាត់ មានអាយុចន្លោះពី១១ទៅ១៦ឆ្នាំ។ ក្រោយមក ពួកគេត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់អ្នកមុជទឹកថៃ និងបរទេសជិត១០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ថៃ ប្រកាស! ពលករ ចំណាក ស្រុក រួមទាំងខ្មែរផងដែរ បើលួចការងារប្រជាជនរបស់ខ្លួន នឹងត្រូវពិន័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម