Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូថតជាប់ស្តែងៗ ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក ធ្លាក់ ផ្ទុះឆេះលើផ្លូវហាយវ៉េ

បានផុស

នៅ

ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក​ UH-60 Black Hawk បាន​ធ្លាក់​នៅ​រសៀល​ថ្ងៃ​ពុធ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្បែរ​ទីក្រុង Huntsville នៃ​រដ្ឋ Alabama។

គ្រោះថ្នាក់​នេះ ដែល​ត្រូវ​បានថតជាប់ក្នុង​កាមេរ៉ា​នៅ​ម៉ោង​ប្រហែល ៣ រសៀល បានបង្ហាញពីឧទ្ធម្ភាគចក្រ ធ្លាក់ចុះយ៉ាងលឿន ហើយផ្ទុះ និងហុយផ្សែងខ្មៅខ្មួលខ្មាញ់។

យោងតាមការិយាល័យតម្រួតតំបន់ Madison, ឧទ្ធម្ភាគចក្រ បានធ្លាក់លើផ្លូវហាយវ៉េលេខ 53 ស្ថិតនៅភាគពាយព្យនៃទីក្រុង Huntsville។

តម្រួតនិយាយ​ថា លោក​មិន​ដឹង​ថាតើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុងឧទ្ធម្ភាគចក្រ​នោះ​ទេ ប៉ុន្តែគ្មាន​អ្នក​នៅ​រស់​ឡើយ។ យ៉ាងណាក្តី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្សចំនួន៦នាក់បានស្លាប់។

មកទល់ពេលនេះ ក្រសួងការពារជាតិអាមេរិក មិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ដោយដកស្រង់ប្រភពគួរឲ្យទុកចិត្ត, ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក WAFF បានរាយការណ៍ថា ឧទ្ធម្ភាគចក្រនេះគឺជាកម្មសិទ្ធិរបស់ឆ្មាំជាតិ Tennessee។

គួរបញ្ជាក់ថា ការធ្លាក់ជាបន្តបន្ទាប់នៃឧទ្ធម្ភាគចក្រ Black Hawk បានជំរុញឲ្យមានការស៊ើបអង្កេតឆ្នាំ២០២១ លើឧទ្ធម្ភាគចក្រដែលបានចូលបម្រើការជាលើកដំបូងក្នុងឆ្នាំ១៩៧៩ប្រភេទនេះ។

កងទ័ពអះអាងថា UH-60 មានអត្រាគ្រោះថ្នាក់ទាបបំផុតក្នុងចំណោមឧទ្ធម្ភាគចក្រកងទ័ពទាំងអស់ សម្រាប់រយៈពេលប្រាំមួយឆ្នាំដំបូងនៃការប្រើប្រាស់៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រទើបទិញរបស់ទ័ពអាកាស ហ្វីលីពីន ស្លាប់មនុស្សទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម