Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាង បាញ់ទម្លាក់បាឡុងចារកម្មរបស់​ រុស្ស៊ី

បានផុស

នៅ

ប្រព័ន្ធការពារដែនអាកាសនៅជិតទីក្រុងកៀវ បានរកឃើញ និងបាញ់ទម្លាក់បាឡុងចំនួន៦ ដែលគេជឿថា ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ុយក្រែន កាលពីថ្ងៃពុធទី១៥ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Yuri Ignat, បាឡុងដែលត្រូវបានគេឃើញហោះពីលើរដ្ឋធានីអ៊ុយក្រែន ប្រហែលជាត្រូវបានបំពាក់ដោយឧបករណ៍ឈ្លបយកការណ៍ ដើម្បីកំណត់អត្តសញ្ញាណ និងបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងកៀវ។

មន្ត្រីទីក្រុងកៀវ ក៏បានប្រកាសនៅលើបណ្តាញ Telegram របស់ពួកគេដែរថា បាឡុងទាំងនោះ ប្រហែលជាមានផ្ទុកកញ្ចក់ជ្រុង និងឧបករណ៍ស៊ើបការណ៍ផ្សេងទៀត។ ពួកគេបានកត់សម្គាល់ថា ការកំណត់ចុងក្រោយនៃឧបករណ៍ទាំងនេះ នឹងធ្វើឡើងបន្ទាប់ពីការសិក្សាអំពីសំណល់វត្ថុដែលបានធ្លាក់ចុះ។

ថ្វីបើទីក្រុងមូស្គូមិនទាន់ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះក៏ដោយ ប៉ុន្តែលោក Ignat បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា បាឡុងទាំងនេះ អាចជាយុទ្ធសាស្ត្រថ្មីដែលរុស្ស៊ីដាក់ពង្រាយ ដើម្បីការពារស្តុកយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់ខ្លួន។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ស៊ីរ៉ែន​ប្រកាសអាសន្នការវាយ​ប្រហារ​តាម​អាកាស បានបន្លឺឡើងពាស​ពេញ​ទីក្រុងកៀវ បន្ទាប់​ពី​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ ​ត្រូវ​បាន​គេ​​ឃើញ​នៅ​ខាង​លើ​រដ្ឋធានីនេះ។

ភ្លាមៗបន្ទាប់ពីការប្រកាសអាសន្ន ការផ្ទុះត្រូវបានគេឮពាសពេញរដ្ឋធានី។ ក្រោយមក មន្ត្រីទីក្រុងនិយាយថា ប្រព័ន្ធការពារដែនអាកាស បានរកឃើញគោលដៅជាច្រើននៅលើអាកាស ហើយបានបាញ់ទម្លាក់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ប្រឈមមុខនឹងសត្រូវពីរ ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម