ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតួកគី តម្រូវឲ្យអនុវត្តច្បាប់សាងសង់ កាន់តែតឹងរ៉ឹងទូទាំងប្រទេស (មានវីដេអូ)
ប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយថា ការអនុវត្តច្បាប់សាងសង់កាន់តែតឹងរ៉ឹងជាងនេះ គឺចាំបាច់ជាទីបំផុតនៅទូទាំងប្រទេស។

មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងនៃប្រទេស បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន ហើយថ្វីបើការរញ្ជួយនោះមានកម្លាំងខ្លាំងក៏ដោយ ប៉ុន្តែមនុស្សជាច្រើន កំពុងស្តីបន្ទោសលើសំណង់ដែលមានបញ្ហា។
ច្បាប់សំណង់របស់ប្រទេសតួកគី គឺតម្រូវឲ្យមានការបំពេញតាមស្តង់ដារវិស្វកម្មរញ្ជួយដីនាពេលបច្ចុប្បន្ន ប៉ុន្តែវាគ្រាន់តែមាននៅលើក្រដាសប៉ុណ្ណោះ ខណច្បាប់នេះ កម្រត្រូវបានអនុវត្តណាស់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Erdogan និយាយថា “អគារដែលបាក់រលំ បានរំឭកដល់រដ្ឋាភិបាលអំពីតម្រូវការ ឲ្យមានច្បាប់សំណង់តឹងរ៉ឹងជាងនេះ”។
លោកបន្ថែមថា អគារប្រហែល ៤៧ ០០០ដែលមានលំនៅដ្ឋានចំនួន២១១ ០០០ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ តម្រូវឲ្យមានការកម្ទេចចោល។
លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោក នឹងបន្តការងាររហូតដល់មនុស្សចុងក្រោយត្រូវបានជួយសង្គ្រោះចេញពីអគារបាក់រលំ នៅក្នុងតំបន់រងគ្រោះដោយការរញ្ជួយដី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ជំនួយគ្រោះរញ្ជួយដី ដឹកទៅភាគពាយព្យប្រទេសស៊ីរី ជាលើកដំបូង ខណៈមនុស្សស្លាប់កើនលើស ៤ម៉ឺននាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ