Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត និងសមាជិកណាតូ ១៧ប្រទេស ព្រមព្រៀងលើការប្រើប្រាស់ បណ្តាញផ្កាយរណបរួមគ្នា

បានផុស

នៅ

ប្រទេសស៊ុយអែត និងសមាជិកចំនួន១៧នៃអង្គការណាតូ បានចុះហត្ថលេខាលើសេចក្តីប្រកាស អំពីចេតនាលើការប្រើប្រាស់រួមគ្នានៃបណ្តាញផ្កាយរណប ដើម្បីកែលម្អការឃ្លាំមើលពីលំហអាកាស នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូក្នុងទីក្រុងព្រុចសែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធទី១៥ខែកុម្ភៈថា “បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូនៅព្រឹកនេះ ប្រទេសអឺរ៉ុបចំនួន១៨ រួមទាំងចក្រភពអង់គ្លេសផងដែរ បានយល់ព្រមចុះហត្ថលេខាលើលិខិតរួម នៃចេតនាក្នុងការរុករក និងបង្កើតក្របខ័ណ្ឌមួយ សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការឃ្លាំមើលពីលំហអាកាស តាមរយៈកិច្ចសហប្រតិបត្តិការពហុជាតិសាសន៍ និងការចែករំលែកសមត្ថភាពផ្អែកលើអវកាសជាតិ”។

ក្រៅពីចក្រភពអង់គ្លេស ឯកសារនេះក៏ត្រូវបានចុះហត្ថលេខាដោយប្រទេសបែលហ្ស៊ិក ប៊ុលហ្គារី កាណាដា បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី លុចសំបួ ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី អេស្ប៉ាញ តួកគី និងស៊ុយអែត។

ប្រទេសទាំងនេះ គ្រោងនឹងស្វែងរកសក្តានុពលនៃការចែករំលែកទិន្នន័យពីផ្កាយរណបតាមដានជាតិ ដំណើរការរុករក និងផ្សព្វផ្សាយទិន្នន័យពីក្នុងសមត្ថភាពជាតិ ក៏ដូចជាមធ្យោបាយទិញទិន្នន័យពីក្រុមហ៊ុនពាណិជ្ជកម្មផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ណាតូ គ្រោងស្នើ ឲ្យប្រទេស ជាសមាជិក ពង្រីក ឃ្លាំង អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម