ព័ត៌មានអន្ដរជាតិ
ចិន ព្រមានសងសឹក ដោយសារអាមេរិក ប្រតិកម្មហួសហេតុពេក ជុំវិញរឿងបាឡុង (មានវីដេអូ)
កាលពីថ្ងៃពុធទី១៥ខែកុម្ភៈ ក្រសួងការបរទេសចិន បានព្រមានពីវិធានការសងសឹក ដើម្បីដាក់ទណ្ឌកម្មអង្គភាពអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រតិកម្មហួសហេតុពេក ចំពោះបាឡុងចិននៅក្នុងដែនអាកាសអាមេរិក ដោយការបាញ់ទម្លាក់ និងដាក់ទណ្ឌកម្មលើចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “សហរដ្ឋអាមេរិក បានបំពានកម្លាំង ប្រតិកម្មហួសហេតុ ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ហើយបានយករឿងនេះជាលេសដើម្បីដាក់ទណ្ឌកម្មដោយខុសច្បាប់ចំពោះក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ ចិនសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ ហើយនឹងចាត់វិធានការប្រឆាំងអង្គភាពពាក់ព័ន្ធរបស់អាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ស្របតាមច្បាប់”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wang មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីវិធានការសងសឹកអ្វីដែលត្រូវបានគ្រោងទុកនោះទេ។

លោកបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដាក់បន្ថែមអង្គភាពរបស់ចិនចំនួន៦ ដែលមានទំនាក់ទំនងទៅនឹងកម្មវិធីបាឡុងរបស់ចិន ចូលទៅក្នុងបញ្ជីខ្មៅនាំចេញ។
មន្ត្រីចិនអះអាងថា បាឡុងដែលហោះឆ្លងកាត់តំបន់អាមេរិកខាងជើងកាលពីដើមខែនេះ គឺជាយានអាកាសស៊ីវិលគ្មានមនុស្សបើក ដែលហោះវង្វេងផ្លូវ ហើយបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកដោយអចេតនា។

យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់បាឡុងកាលពីថ្ងៃទី៤ខែកុម្ភៈ នៅឆ្នេរនៃរដ្ឋ South Carolina។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន បានអះអាងថា ការហោះហើរនេះ គឺជាផ្នែកមួយនៃកម្មវិធីចារកម្មរបស់ចិន ដែលបានកំណត់គោលដៅលើប្រទេសជាង៤០ឯណោះ។
យ៉ាងណាក្តី រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនោះ ហើយបានតបតវិញថា អាមេរិកតែងតែបញ្ជូនបាឡុងចារកម្មឆ្លងកាត់ប្រទេសចិន។ លោក Wang និយាយថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហោះបាឡុងកម្ពស់ខ្ពស់លើដែនអាកាសចិនច្រើនជាង១០ដង ចាប់តាំងពីខែឧសភាឆ្នាំ២០២២មក រួមទាំងការហោះហើរពីលើតំបន់ ស៊ីនជាំង និងទីបេ ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?