ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អាមេរិក ថានឹងមិននៅស្ងៀមរឿងបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ងាយៗនោះទេ
ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូនឹងមិនបញ្ចប់ ឬក៏នៅស្ងៀមចំពោះសកម្មភាពរបស់អាមេរិក ពាក់ព័ន្ធនឹងការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ឡើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/Nord-Stream-1.jpeg)
លោក Igor Girenko អ្នកនាំពាក្យស្ថានទូតរុស្ស៊ីបាននៅលើបណ្ដាញ Telegram ថា អាមេរិកមិនអាចបង្វែរដានចំពោះបញ្ហាបំផ្ទុះបំពង់ថាមពលដ៏សំខាន់នេះបានទេ ជាពិសេសត្រូវតែផ្តល់ការពិត ដោយសារមានភស្តុតាងជាច្រើននៅបាតសមុទ្រ ។
ជាមួយការបំផ្ទុះនេះ រុស្ស៊ីចាត់ទុកថា ជាអំពើភេរវកម្មអន្តរជាតិ ដែលទាមទារឲ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំ និងឯករាជ្យបំផុត ហើយអាមេរិកគួរតែទម្លាក់ចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ី ហើយងាកទៅរកវិធីដោះស្រាយជំនួសវិញល្អជាង ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/ZbAi6Kysbyt57kXLiva5cyEg2oMWVyaZSDCK7GtG-1024x576.webp)
គួររំឭកថា ករណីផ្ទុះនេះ កើតឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ចំនួន ៣ ខ្សែនៅបាតសមុទ្រ ត្រូវបានខូចខាត ។
ទន្ទឹមនោះកាលពីសប្តាហ៍មុន អ្នកកាសែតស៊ើបអង្កេតដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ Seymour Hersh ក៏បានចេញផ្សាយរបាយការណ៍មួយ ដោយបន្ទោសលើទីក្រុងវ៉ាស៊ីនតោនចំពោះការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream មួយនេះផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/nord-4-1.jpeg)
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកក៏បានចេញមកបដិសេធម្តងហើយម្តងទៀតផងដែរ អំពីការជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះបំពង់បង្ហូរប្រេងរបស់រុស្ស៊ីមួយនេះ ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានទាមទារឲ្យមានការស៊ើបអង្កេតបើកចំហ ហើយថែមទាំងបានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់នៅសប្តាហ៍ក្រោយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ថា ប្រទេសទាំងអស់ គួរតែព្រមានចិន ប្រឆាំងនឹងជម្លោះតៃវ៉ាន់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?