Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ កូរ៉េខាងជើង ប្រារព្ធខួបគម្រប់ ៨១ ឆ្នាំឲ្យឪពុកលោក គីម ជុងអ៊ុន

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធខួបកំណើតគម្រប់ ៨១ ឆ្នាំឲ្យអតីតមេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ីល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលមរណភាពក្នុងឆ្នាំ ២០១១ ខណៈខួបកំណើតរបស់គាត់នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះក៏ត្រូវបានកំណត់ជាថ្ងៃបុណ្យជាតិផងដែរ ។

ទន្ទឹមនោះ នៅមុនថ្ងៃខួបមួយថ្ងៃ ទូរទស្សន៍រដ្ឋកូរ៉េក៏បានចាក់ផ្សាយពី​ពិធី​បង្ហូតទង់ជាតិ ​ដែល​មាន​ការចូលរួម​ដោយ​ប្រជាពលរដ្ឋ​ និង​បុគ្គលិក​យោធា​នៅក្នុងប្រទេស និង​បានកោត​សរសើរ​លោក គីម ជុងអ៊ុន ​ថា មេដឹកនាំរូបនេះកំពុង​បើក​សករាជ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ។

មេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវបានគេរំពឹងថា នឹងប្រើខួបកំណើតឪពុកលោកគម្រប់ ៨១ ឆ្នាំនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ ដើម្បីអំពាវនាវឲ្យប្រជាជនមានសាមគ្គីភាព និងបង្ហាញភាពស្មោះត្រង់ចំពោះលោកក្នុងការបន្តដឹកនាំប្រទេស ។

គួររំឭកថា នៅមុនថ្ងៃខួបនេះ លោក គីម ជុងអ៊ុន រួមជាមួយភរិយា និងកូនស្រីរបស់លោក ក៏បានចូលរួមធ្វើជាអធិបតីក្នុងក្បួនព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង កាលពីថ្ងៃទី ៨ ខែកុម្ភៈផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រទេសអឺរ៉ុប ២ បដិសេដមិនបញ្ជូនរថក្រោះខ្លារខិន Leopard 2 ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម