Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តរុស្ស៊ី បញ្ជាក់លក្ខខណ្ឌតែមួយគត់​ ដែលនឹងធ្វើឲ្យខ្លួន ចូលរួមប្រយុទ្ធក្នុងជម្លោះអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ទង្វើដ៏គឃ្លើនរបស់ទីក្រុងកៀវ ប្រឆាំងនឹងប្រទេសរបស់លោក គឺជាហេតុផលតែមួយគត់ ដែលនឹងនាំឲ្យបេឡារុស ចូលរួមនៅក្នុងជម្លោះអ៊ុយក្រែន។ លោក​ក៏​បាន​អះអាង​ដែរ​ថា បស្ចិមប្រទេស កំពុងព្យាយាម​ទាញ​ទីក្រុង មីនស្កិ៍ ចូល​ក្នុង​ជម្លោះនេះ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈ លោក Lukashenko បាននិយាយថា “ខ្ញុំត្រៀមខ្លួនដើម្បីចូលប្រយុទ្ធរួមគ្នាជាមួយរុស្ស៊ីពីទឹកដីបេឡារុស ក្នុងលក្ខខណ្ឌតែមួយគត់ នោះគឺ ប្រសិនបើទាហានណាម្នាក់មកពីអ៊ុយក្រែន ចូលក្នុងទឹកដីបេឡារុស មកសម្លាប់ប្រជាជនរបស់ខ្ញុំ”។

លោក​បន្ត​ព្រមាន​ថា ប្រសិន​បើ​អ៊ុយក្រែន ឬ​ប្រទេស​ជិត​ខាង​ណា​មួយប្រព្រឹត្តអំពើ​ឈ្លានពាន​ប្រឆាំង​នឹង​បេឡារុស នោះ​នឹង​មាន​ការ​ឆ្លើយ​តប​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

លោក Lukashenko បន្ថែមថា បេឡារុស គឺជាប្រជាជាតិសន្តិភាព ដែលមិនចង់បានសង្គ្រាម។ ទោះបីជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយ តែទីក្រុងមូស្គូមិនដែលស្នើសុំឲ្យទីក្រុងមីនស្កិ៍ ចូលរួមក្នុងជម្លោះនោះទេ។

កាលពីថ្ងៃចន្ទ លោក Imangali Tasmagambetov អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលទាំងទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ សុទ្ធតែជាសមាជិកនោះ បានប្រកាសថា ប្លុកនេះនឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសបេឡារុស។ CSTO ក៏រួមមានប្រទេសអាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន​ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន អះអាង បាញ់ទម្លាក់បាឡុងចារកម្មរបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម