ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក បៃដិន ចេញមុខនិយាយអំពី UFO ដែល អាមេរិក បាញ់ទម្លាក់ (មានវីដេអូ)
ទោះបីជាមន្ត្រីអាមេរិកនៅតែមិនទាន់កំណត់ច្បាស់អំពីប្រភពដើមនៃយានមិនស្គាល់អត្តសញ្ញាណ (UFO) ទាំងបីដែលយន្តហោះយោធា បាញ់ទម្លាក់នៅអាមេរិកខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់នៅថ្ងៃសុក្រទី១៧ខែកុម្ភៈថា រដ្ឋបាលរបស់លោកមិនសង្ស័យថា វត្ថុទាំងនោះគឺជាឧបករណ៍ចារកម្មមកពីប្រទេសចិន ឬប្រទេសណាមួយឡើយ។

និយាយអំពី UFO ដែលកងកម្លាំងអាមេរិកបាញ់ទម្លាក់លើរដ្ឋអាឡាស្កា, នៅភាគពាយ័ព្យប្រទេសកាណាដា និងលើបឹង Huron, លោក បៃដិន អះអាងថា “យើងមិនទាន់ដឹងច្បាស់ថាតើវត្ថុទាំងបីជាអ្វីនោះទេ ប៉ុន្តែពេលនេះ គ្មានអ្វីបង្ហាញថា ពួកវាពាក់ព័ន្ធនឹងកម្មវិធីបាឡុងចារកម្មរបស់ចិន ឬថាវាជាយានឃ្លាំមើលពីប្រទេសណាមួយឡើយ”។ លោកបន្ថែមថា វត្ថុទាំងនោះត្រូវបានតាមដានដោយយោធា បន្ទាប់ពីប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក បានពង្រឹងសមត្ថភាព ដើម្បីរកឲ្យឃើញវត្ថុដែលធ្វើចលនាយឺតបន្ថែមទៀត”។
លោក Biden បន្តថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា វត្ថុទាំងនោះទំនងជាបាឡុងដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជន កន្លែងកម្សាន្ត ឬស្ថាប័នស្រាវជ្រាវ។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើវត្ថុណាមួយបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក អាមេរិកនឹងបាញ់ចោល។
ការបាញ់ទម្លាក់ ដែលកើតឡើងនៅចន្លោះថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យមុន គឺបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិក បានទម្លាក់បាឡុងរបស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina។

រដ្ឋបាលរបស់លោក បៃដិន អះអាងថា យាននោះគឺជាបាឡុងចារកម្ម ប៉ុន្តែការចោទប្រកាន់នេះត្រូវបានទីក្រុងប៉េកាំង បដិសេធម្តងហើយម្តងទៀត។
ឧប្បត្តិហេតុនេះ នាំឲ្យមានការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកថា ប្រទេសចិនដំណើរការកម្មវិធីចារកម្មកម្រិតខ្ពស់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ យ៉ាងណា មន្ត្រីចិនអះអាងថា បាឡុងនោះ គឺជាយានស៊ីវិល ដែលហោះខុសផ្លូវ ហើយស្តីបន្ទោសអាមេរិក ចំពោះការប្រតិកម្មខ្លាំងហួសហេតុពេក ចំពោះឧបទ្ទវហេតុនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ព្រមានសងសឹក ដោយសារអាមេរិក ប្រតិកម្មហួសហេតុពេក ជុំវិញរឿងបាឡុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ