Connect with us

ព័ត៌មានអន្ដរជាតិ

ថៃឃាត់រថយន្តសាមុយ ២ គ្រឿង ដែលដឹកថ្នាំញៀនបន្លំភ្នែកសមត្ថកិច្ច

បានផុស

នៅ

ប្រទេស​ថៃ ៖ រថយន្ត​សាមុយ​ចំនួន ២ គ្រឿង ដែល​បើក​ស៊ីរ៉ែន​យ៉ាង​កងរំពង ដើម្បី​បញ្ជាក់​ថា មាន​ការ​ដឹក​អ្នក​ជំងឺ​បន្ទាន់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សង្ស័យ​ថា មាន​ការ​ជួញដូរ​គ្រឿង​ញៀន ហើយ​បាន​បាញ់​បំបែក​កង់ ដោយសារតែ​រថយន្ត​នេះ បើក​រត់គេច​ពេល​ឃើញ​កម្លាំង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នៅ​ចំណុច​ភូមិ​ម៉ែ​តាំ ឃុំ​ម៉ែ​ខា ស្រុក​មឿង ខេត្ត​ផា​យ៉ៅ ប្រទេស​ថៃ។ នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​សង្កេត​ឃើញ​មាន​រថយន្ត​សាមុយ​ចំនួន ២ គ្រឿង ក្នុង​នោះ​រថយន្ត​ខាងក្រោយ​មាន​បើក​ស៊ីរ៉ែន​បំភ្លឺ​ផង ដើម្បី​ជា​សញ្ញា​សុំ​ផ្លូវ​បន្ទាន់​ព្រោះ​មាន​ដឹក​អ្នក​ជំងឺ។

ទីបំផុត​ពេល​អ្នក​បើកបរ​ប្រទះឃើញ​គោលដៅ​ឈរជើង​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ស្រាប់​តែ​រថយន្ត​សាមុយ​ដែល​បើក​ស៊ីរ៉ែ​ន​នៅ​ខាងក្រោយ បត់​ត្រឡប់​ក្រោយ​យ៉ាង​លឿន ធ្វើ​ឲ្យ​សមត្ថកិច្ច​កាន់តែ​មាន​ការ​សង្ស័យ ទើប​បាន​ប្រើប្រាស់​រថយន្ត​ដេញ​តាម​ពីក្រោយ ព្រមទាំង​បាញ់​បំបែក​កង់​ខាងក្រោយ​ទើប​ចាប់​បាន ដោយ​រថយន្ត​សាមុយ​ទាំង ២ គ្រឿង​នេះ ស្ថិត​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក បឹង​យី​ថូ ខេត្ត​ប៉ា​ធុំ​ថា​នី ដែល​នៅ​ទីនោះ​មាន​រថយន្ត​សាមុយ​សរុប​ចំនួន ៧ គ្រឿង។

ក្រោយពី​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៣៩៨ គីឡូក្រាម ថ្នាំញៀន​ប្រភេទ ខេ​តា​មីន ៨០ គីឡូក្រាម និង​បាន​ឃាត់ខ្លួន​មនុស្ស ៣ នាក់ និង​អាវុធ​ខ្លី ២ ដើម ផង​ដែរ។ បច្ចុប្បន្ន​សមត្ថកិច្ច​ត្រៀម​បញ្ជូន​ខ្លួន​មុខសញ្ញា និង​វត្ថុតាង​ទាំងអស់ ទៅកាន់​តុលាការ​ហើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៥ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម