ព័ត៌មានអន្ដរជាតិ
មេទ័ពអាមេរិក ព្រមានថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងគ្មានកងទ័ពខាងណាឈ្នះឡើយ
ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈថា ជម្លោះអ៊ុយក្រែន អាចបញ្ចប់បានតែតាមរយៈការចរចាសន្តិភាពប៉ុណ្ណោះ ពីព្រោះភាគីទាំងពីរទំនងជាមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនលើសមរភូមិបានឡើយ។

លោក Milley អះអាងថា “វានឹងស្ទើរតែមិនអាចទៅរួចទេសម្រាប់រុស្ស៊ី ក្នុងការសម្រេចបាននូវគោលបំណងនយោបាយរបស់ពួកគេតាមមធ្យោបាយយោធា។ វាមិនទំនងទេ ដែលរុស្ស៊ីនឹងកម្ទេចអ៊ុយក្រែន។ វានឹងមិនកើតឡើងឡើយ”។
លោកបន្ថែមថា ឆ្នាំនេះ វាក៏នឹងក្លាយជារឿងពិបាកខ្លាំងបំផុតសម្រាប់អ៊ុយក្រែនផងដែរ ក្នុងការបណ្តេញកងទ័ពរុស្ស៊ីចេញពីទឹកដីដែលកងកម្លាំងទីក្រុងមូស្គូ ដណ្តើមយករួចទៅហើយ។

មេទ័ពអាមេរិក បានអត្ថាធិប្បាយបែបនេះ បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែលកាលពីដើមសប្តាហ៍ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តណាតូ លើការពង្រឹងកម្លាំងរបស់អ៊ុយក្រែន សម្រាប់ការវាយលុកនិទាឃរដូវដូចដែលបានគ្រោងទុក។
លោក Milley និយាយថា បញ្ហាគ្រាប់រំសេវ បានបង្ខំឲ្យមន្ទីរបញ្ចកោណពិនិត្យមើលសារពើភ័ណ្ឌអាវុធរបស់ខ្លួន ហើយសញ្ជឹងគិតអំពីការបង្កើនការចំណាយ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាប្រចាំឆ្នាំបច្ចុប្បន្នរបស់មន្ទីរបញ្ចកោណ គឺមានចំនួន៨១៧ពាន់លានដុល្លារ ពោលគឺលើសពីចំនួនសរុបបូកចូលគ្នានៃប្រទេសចំណាយយោធាធំបំផុតទាំង១០របស់ពិភពលោកទៅទៀត។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ជាង១១០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនរួចទៅហើយ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី បញ្ជាក់លក្ខខណ្ឌតែមួយគត់ ដែលនឹងធ្វើឲ្យខ្លួន ចូលរួមប្រយុទ្ធក្នុងជម្លោះអ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ