Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងមូលហេតុ ប្រធានធនាគារពិភពលោក ចុះចេញពីតំណែង

បានផុស

នៅ

ប្រធានធនាគារពិភពលោក លោក David Malpass បានប្រកាសចុះចេញពីតំណែង​នៅថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Malpass ទទួលរងការរិះគន់យ៉ាងខ្លាំងលើការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះសកម្មភាពអាកាសធាតុ និងលើទស្សនៈផ្ទាល់ខ្លួនរបស់លោក ។ ទន្ទឹមនឹងនោះ លោកត្រូវបានគេដឹងថា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងចាប់តាំងពីខែកញ្ញាឆ្នាំមុន នៅពេលដែលគាត់បានបដិសេធមិនទទួលយកជាសាធារណៈ ពាក់ព័ន្ធជាមួយការដុតឥន្ធនៈហ្វូស៊ីលដែលធ្វើឲ្យភពផែនដីឡើងកម្ដៅ ។

ពាក់ព័ន្ធជាមួយថវិកាវិញ ធនាគារពិភពលោក បានចំណាយជាង ៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលខ្ទង់ចំណាយនេះ​កើនឡើងទ្វេរដង ដើម្បីជួយប្រទេសនានាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈកត្តានេះហើយបានធ្វើឲ្យធនាគារពិភពលោក ទទួលការរិះគន់ជាខ្លាំង ។

ទន្ទឹមនោះ ចំពោះការប្រកាសចាកចេញរបស់លោកនៅពេលនេះដែរក៏កើតឡើង ស្របពេលដែលធនាគារពិភពលោកបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការធ្វើឲ្យសកម្មភាពអាកាសធាតុកាន់តែមានសារៈសំខាន់សម្រាប់បេសកកម្មនាពេលខាងមុខ ។

សូមបញ្ជាក់ថា លោក David Malpass ត្រូវបានតែងតាំងជាប្រធានធនាគារពិភពលោកដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំ ២០១៩ ខណៈដែលអាមេរិកជាសមាជិកភាគហ៊ុនធំជាងគេនៅក្នុងធនាគារមួយនេះ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖​ Climate Home News, CNN

ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី មិនត្រូវការអាវុធនុយក្លេអ៊ែរវាយប្រហារ អាមេរិក និងអឺរ៉ុបឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម