ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រហារជីវិតអ្នកទោសស្រ្តីទី១ក្នុងរយៈពេល៦៧ឆ្នាំ
លោកស្រី Lisa Montgomery ដែលជាអ្នកទោសស្រីតែម្នាក់គត់ ត្រូវជាប់ទោសប្រហារជីវិតរបស់សហព័ន្ធក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រហារជីវិតហើយ ពីបទឃាតកម្ម។
លោកស្រីត្រូវគេចាក់ថ្នាំផ្តាច់ជីវិតនៅឯពន្ធនាគារមួយ ក្នុងទីក្រុង Terre Haute នៃរដ្ឋ Indiana។

ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមេធាវីរបស់នាងបានអះអាងថា នាងមានជំងឺផ្លូវចិត្តនិងទទួលរងការរំលោភបំពានធ្ងន់ធ្ងរកាលពីកុមារភាព។
ស្រ្តីអាយុ៥២ឆ្នាំរូបនេះ បានច្របាច់កស្ត្រីមានផ្ទៃពោះម្នាក់មុនពេលចាក់ប្រហារ ហើយចាប់ពង្រត់កូនរបស់នាងនៅក្នុងរដ្ឋ Missouri កាលពីឆ្នាំ២០០៤។
ជនរងគ្រោះឈ្មោះ Bobbie Jo Stinnett អាយុ២៣ឆ្នាំបានស្លាប់ដោយសារហូរឈាមច្រើនពេក។

លោកស្រី Montgomery គឺជាអ្នកទោសសហព័ន្ធស្ត្រីដំបូងគេ ដែលត្រូវបានសម្លាប់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរយៈពេល៦៧ឆ្នាំ។
ការប្រហារជីវិតត្រូវបានពន្យាពេលពីរដង ដែលលើកទីមួយគឺដោយសារជំងឺកូវីដ១៩ ហើយបន្ទាប់មកដោយសារចៅក្រម រហូតដល់សេចក្តីសម្រេចរបស់តុលាការកំពូលបានបើកផ្លូវឲ្យការប្រហារជីវិតធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តុលាការកំពូលថៃ បន្ធូរបន្ថយទោសស្តេចគ្រឿងញៀនឡាវ ពីប្រហារជីវិត មកជាប់គុកមួយជីវិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ