Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ប្រកាសរកមូលនិធិ ១ ពាន់លានដុល្លារជួយដល់ តួកគី

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ប្រកាសរកប្រាក់ចំនួន ១ ពាន់លានដុល្លារដល់ប្រទេសតួកគី ដែលរងគ្រោះដោយគ្រោះរញ្ជួយដី ក្នុងរយៈពេល ៣ ខែ ហើយបានជំរុញសហគមន៍អន្តរជាតិឲ្យជួយបង្គ្រប់មូលនិធិជំនួយមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិនេះនឹងជួយមនុស្សចំនួន ៥.២ លាននាក់ និងជំរុញការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ក្នុងវិស័យមួយចំនួន រួមទាំងសន្តិសុខស្បៀង ការការពារ ការអប់រំ ទឹក និងទីជម្រកជាដើម ។

ប្រមុខ UN រូបនេះលើកឡើងថា តួកគីគឺជាប្រទេសដែលមានចំនួនជនភៀសខ្លួនច្រើនជាងគេនៅលើពិភពលោក ហើយប្រទេសនេះបានបង្ហាញពីចិត្តសប្បុរសដ៏ធំធេង ចំពោះប្រទេសជិតខាងស៊ីរីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

លោក​ Guterres បញ្ជាក់ទៀតថា ដូច្នេះ​ពេល​នេះ​ គែជា​ពេល​សម្រាប់​ពិភពលោក​ក្នុង​ការ​គាំទ្រ​ដល់ប្រជាជន​តួកគីវិញហើយ ជាពិសេសគឺការផ្ដល់ជំនួយគ្រប់បែបយ៉ាងទាំងអស់ ។

គួរបញ្ជាក់ថា  កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិ (UN) ក៏បានចាប់ផ្តើមការរៃអង្គាសជាទឹកប្រាក់ចំនួន ៣៩៧ លានដុល្លារផងដែរក្នុងរយៈពេល ៣ ខែ ដើម្បីជួយអ្នករួចរស់ជីវិតពីការរញ្ជួយដីនៅក្នុងប្រទេសស៊ីរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងចំនួនអគារលំនៅដ្ឋានដែល តួកគី ត្រូវសាងសង់ឡើងវិញក្នុងតំបន់ រញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម