ព័ត៌មានអន្ដរជាតិ
ថៃ កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកាចសាហាវ Marburg (មានវីដេអូ)
ក្រសួងសុខាភិបាលសាធារណៈថៃ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងមេរោគ Marburg ដែលបច្ចុប្បន្ន កំពុងរីករាលដាលយ៉ាងខ្លាំង នៅតំបន់អាហ្រ្វិកកណ្តាល ហើយបានឆក់យកជីវិតមនុស្សចំនួន៦នាក់ហើយនៅក្នុងតំបន់នោះ។

ក្រសួង បានដាក់ចេញវិធានការត្រួតពិនិត្យ លើអ្នកធ្វើដំណើរទាំងអស់មកពីប្រទេស ហ្គីណេអេក្វាទ័រនិងប្រទេសនៅជិតខាងនោះ ដើម្បីទប់ស្កាត់ការឆ្លងក្នុងតំបន់។
លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងបាននិយាយថា ក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់ នូវការផ្ទុះឡើងនៃជំងឺនេះ។

មេរោគនេះ គឺជាសែស្រឡាយរបស់មេរោគ អេបូឡា ដែលអាចឆ្លងតាមរយៈសារធាតុរាវនៅក្នុងខ្លួនមនុស្ស។
លោកវេជ្ជបណ្ឌិត Opas និយាយថា “មេរោគដើមត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវ ហើយអាចឆ្លងទៅមនុស្ស។ បច្ចុប្បន្ន មិនមានវ៉ាក់សាំង ឬថ្នាំដើម្បីសម្លាប់វាទេ។ ការព្យាបាលត្រូវបានធ្វើឡើងដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Tares Krassanairawiwong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃ បាននិយាយថា “នាយកដ្ឋានមិនមានផែនការដាក់បម្រាមធ្វើដំណើរទេ។ ប៉ុន្តែយើងនឹងពិនិត្យលើអ្នកធ្វើដំណើរមកពីប្រទេស ហ្គីណេអេក្វាទ័រ និងប្រទេសជិតខាងនោះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជំងឺសាហាវបំផុតមួយ សម្លាប់មនុស្ស ៩នាក់ ក្នុងប្រទេសនៅទ្វីបអាហ្វ្រិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ