ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាមធ្វើសកម្មភាពយោធាតបត បើកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធ
ប្រទេសកូរ៉េខាងជើងបានគំរាមធ្វើការប្រឆាំងខ្លាំងក្លាបំផុត មិនធ្លាប់មានសោះពីមុនមក ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិតជាធ្វើសមយុទ្ធយោធាដែលបានគ្រោងទុកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះមែន។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចេញការព្រមាននេះនៅថ្ងៃសុក្រទី១៧ខែកុម្ភៈ មុនពេលសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Freedom Shield រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបង្កភាពតានតឹង ដោយការធ្វើសមយុទ្ធមុនៗ។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យថា “ក្នុងករណីដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអនុវត្តផែនការធ្វើសមយុទ្ធយោធាដែលបានប្រកាសរួចហើយនោះ ពួកគេនឹងត្រូវប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកសោះ”។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ជាថ្មីនូវការអះអាងជាយូរមកហើយដោយក្រុងព្យុងយ៉ាងដែលថា សមយុទ្ធរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល គឺជាការត្រៀមលក្ខណៈសម្រាប់ការលុកលុយប្រទេសកូរ៉េខាងជើង។
ដោយហៅសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា ការប៉ុនប៉ងដ៏គ្រោះថ្នាក់របស់ពួកគេ ដើម្បីទទួលបានផលចំណេញយោធារយៈពេលវែងលើកូរ៉េខាងជើង, អ្នកនាំពាក្យរូបនេះបានព្យាករណ៍ថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅនៃភាពតានតឹងកាន់តែខ្លាំងឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កូរ៉េខាងជើង សម្ញែងមីស៊ីលឆ្លងទ្វីប ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ