ព័ត៌មានអន្ដរជាតិ
ជប៉ុន បរាជ័យបាញ់បង្ហោះរ៉ុកកែត H3 ដែលខំផលិតជាង ៣០ ឆ្នាំ
គ្រាប់រ៉ុកកែត H3 ដែលជប៉ុនប្រើពេលជាង ៣០ ឆ្នាំដើម្បីផលិតឡើងបានបរាជ័យក្នុងការបាញ់បង្ហោះនៅឯមជ្ឈមណ្ឌលអវកាស Tanegashima នៅថ្ងៃសុក្រនេះ ។
អំឡុងពេលដំណើរការបាញ់ ម៉ាស៊ីនដែលនៅសងខាងគ្រាប់រ៉ុកកែត គឺមិនដំណើរការឡើយ បន្ទាប់មកម៉ាស៊ីនមេរបស់វាត្រូវបានកាត់ផ្តាច់ នៅពេលរាប់ថយក្រោយត្រៀមបាញ់ ។

ទាក់ទងជាមួយបញ្ហានេះដែរ ទីភ្នាក់ងាររុករកអវកាសប្រទេសជប៉ុន ក៏កំពុងព្យាយាមស្វែងរកមូលហេតុចំពោះគ្រាប់រ៉ុកកែតដែលមិនអាចហោះហើរបាននេះ ។
គ្រាប់រ៉ុក្កែត H3 ដែលក្រុមហ៊ុន JAXA និង Mitsubishi Heavy Industries ចំណាយពេល ៣ ទសវត្សក្នុងការផលិតនោះ ប្រើថវិកាអស់ប្រហែល ១.៥២ ពាន់លានដុល្លារ ។

ដំបូងឡើយគ្រាប់រ៉ុកកែតនេះ គ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២០ ប៉ុន្តែដោយសារតែពេលវេលា រួមជាមួយការអភិវឌ្ឍប្រព័ន្ធម៉ាស៊ីនបន្ថែម មិនទាន់អំណោយផល ទើបលើកមកបាញ់នៅក្នុងឆ្នាំ ២០២៣ នេះវិញ ។
រ៉ុក្កែត H3 គឺត្រូវដឹកបញ្ជូនផ្កាយរណបអង្កេតផែនដីថ្មីឈ្មោះ DAICHI-3 ដែលត្រូវបានគេរំពឹងថា នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង គំរាមធ្វើសកម្មភាពយោធាតបត បើ កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់