ព័ត៌មានអន្ដរជាតិ
គ្រួសារ ស៊ីរី រួចជីវិតពីគ្រោះរញ្ជួយដីនៅ តួកគី បែរជាមកស្លាប់ ដោយសារភ្លើងឆេះ
ជនរងគ្រោះស៊ីរីចំនួន ៧ នាក់ដែលរស់រានមានជីវិតពីការរញ្ជួយដីនៅភាគកណ្ដាលប្រទេសតួកគី បែរជាមកបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះមួយនៅកណ្ដាលទីក្រុង Konya បន្ទាប់ពីបាក់ដំបូលផ្ទះដែលពួកគេកំពុងស្នាក់នៅ ។

អគ្គីភ័យបានឆាបឆេះផ្ទះមួយកន្លែងដែលក្រុមគ្រួសារជនជាតិស៊ីរីកំពុងស្នាក់នៅ ខណៈភ្លាមៗនោះប៉ូលិស និងអ្នកពន្លត់អគ្គិភ័យ ក៏ដូចជាក្រុមសេវាសង្គ្រោះបន្ទាន់ចំនួន ១១២ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ ។
បន្ទាប់ពីពន្លត់ភ្លើងរួចមក សាកសពចំនួន ៧ នាក់នៃគ្រួសារនោះ រួមទាំងឪពុកម្ដាយ និងកូនចំនួន ៥ នាក់ ដែលជាជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏សាហាវកាលពីពេលកន្លងមកនេះ ត្រូវបានគេរកឃើញនៅក្នុងភ្នក់ភ្លើង ។

គួរបញ្ជាក់ថា គ្រួសារនេះមកពីស្រុក Nurdagi នៃខេត្ត Gaziantep ដែលត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដី ឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញដ៏ធំ ហើយក្រោយពីការរញ្ជួយដីនោះ ម្តាយឪពុក និងកូនទាំងនេះបានពិការ ហើយត្រូវបានសាច់ញាតិរបស់ពួកគេនាំយកទៅរស់នៅទីក្រុង Konya ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា