ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)
អភិបាលនៃតំបន់ Dnipro ភាគខាងកើតបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើមីស៊ីល Kh-22 ជំនាន់ទសវត្សរ៍ឆ្នាំ ១៩៦០ វាយប្រហារលើគោលដៅជនស៊ីវិលកាលពីពេលថ្មីៗនេះ ។

ទន្ទឹមនោះ មេបញ្ជាការអ៊ុយក្រែនបានអះអាងដែរថា ការវាយប្រហាររបស់មីស៊ីល Kh-22 បានបង្កការខូចខាតជាច្រើននៅក្នុងទីក្រុង Dnipro ខណៈកន្លងមកមីស៊ីលប្រភេទនេះ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីកំណត់ ឬតម្រង់គោលដៅលើនាវាចម្បាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ៊ុយក្រែនទទួលស្គាល់ថា ទោះបីជាមីស៊ីលនេះមានអាយុកាលជាង ៦០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន មិនអាចបាញ់ទម្លាក់វាបាននោះទេ ។

បច្ចុប្បន្នកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីរបស់ពួកគេនៅជុំវិញទីក្រុង Bakhmut ខណៈកងទ័ពដែនអាកាសរុស្ស៊ី ក៏ត្រូវបានគេមើលឃើញកំពុងបញ្ជូនយន្តហោះចម្បាំងថ្មីៗមកកាន់ទីក្រុងមួយនេះផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជិត ១ ឆ្នាំហើយ ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ គ្រួសារ ស៊ីរី រួចជីវិតពីគ្រោះរញ្ជួយដីនៅ តួកគី បែរជាមកស្លាប់ ដោយសារភ្លើងឆេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ