ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន
អ្នកការទូតកំពូលចិនលោក Wang Yi បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ទី១៨ខែកុម្ភៈថា ប្រទេសចិន នឹងបង្ហាញផែនការមួយ ក្នុងគោលបំណងដោះស្រាយជម្លោះអ៊ុយក្រែនដោយសន្តិវិធី។ លោកក៏បានព្រមានដែរថា អ្នកដែលអំពាវនាវឲ្យបន្តការប្រយុទ្ធគ្នាគឺមិនខ្វល់ពីជីវិត និងការស្លាប់របស់ពលរដ្ឋអ៊ុយក្រែនឡើយ។

ដោយមិនបញ្ជាក់ពេលវេលាសម្រាប់សំណើនេះ លោក Wang បានថ្លែងថា “យើងនឹងបង្ហាញជំហររបស់ចិនលើការដោះស្រាយផ្នែកនយោបាយនៃវិបត្តិអ៊ុយក្រែន។ យើងនឹងឈរយ៉ាងរឹងមាំលើផ្នែកសន្តិភាព និងកិច្ចសន្ទនា”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wang មិនបានរៀបរាប់លម្អិតអំពីផែនការនេះទេ ប៉ុន្តែនិយាយថា “បូរណភាពទឹកដី និងអធិបតេយ្យភាព” នៃអ្នកដែលពាក់ព័ន្ធ គួរតែត្រូវបានគោរព ក៏ដូចជាការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់របស់ប្រទេសដែលកើតសង្រ្គាមជាមួយប្រទេសមួយផ្សេងទៀតផងដែរ។

លោកបន្ថែមថា ប្រទេសចិនមានជំហរក្នុងការក្លាយខ្លួនជាអ្នកសម្របសម្រួលសន្តិភាព ដោយសារខ្លួនមិនមែនជាភាគីពាក់ព័ន្ធដោយផ្ទាល់ ប៉ុន្តែចិនមិនមែននៅស្ងៀមឡើយ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីជិតមួយឆ្នាំមុន។
គួរបញ្ជាក់ថា ប្រទេសចិនបានបដិសេធចូលរួមក្នុងយុទ្ធនាការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិចប្រឆាំងរុស្ស៊ី ហើយបានធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយទីក្រុងមូស្គូក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេទ័ពអាមេរិក ព្រមានថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងគ្មានកងទ័ពខាងណាឈ្នះឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ