ព័ត៌មានអន្ដរជាតិ
ថៃ អនុម័តច្បាប់ ហាមបណ្តេញសិស្សនិស្សិតមានផ្ទៃពោះ ចេញពីសាលា
បទប្បញ្ញត្តិថ្មីរបស់ថៃ ដែលហាមប្រាមសាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យពីការបណ្តេញចេញ ឬផ្ទេរសិស្សនិស្សិតមានផ្ទៃពោះ បានចូលជាធរមានហើយ ដែលវិធានការនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការការពារសិទ្ធិសិស្សនិស្សិត។

បទប្បញ្ញត្តិនេះចែងថា គ្រឹះស្ថានអប់រំទាំងអស់នៅក្នុងប្រទេសថៃ មិនត្រូវបណ្ដេញសិស្សនិស្សិតមានផ្ទៃពោះ ឬបង្ខំពួកគេឲ្យផ្ទេរទៅសាលាផ្សេង ផ្ទុយពីឆន្ទៈរបស់ពួកគេឡើយ។
បទប្បញ្ញត្តិនេះក៏និយាយផងដែរថា ចំណាត់ការនេះមានគោលបំណងធានាការការពារសិទ្ធិរបស់សិស្សនិស្សិត ក្នុងការទទួលបានការអប់រំត្រឹមត្រូវ។
ក្រសួងអប់រំថៃនិយាយថា បទប្បញ្ញត្តិនេះក៏ជាផ្នែកនៃផែនការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយការមានគភ៌ក្នុងវ័យជំទង់ និងផលប៉ះពាល់របស់ពួកគេទៅលើជីវិតរបស់យុវជនផងដែរ។

យោងតាមក្រសួង អត្រាបោះបង់ការសិក្សាក្នុងចំណោមសិស្សនិស្សិតដែលមានផ្ទៃពោះ បាននិងកំពុងធ្លាក់ចុះចាប់តាំងពីច្បាប់ឆ្នាំ២០១៦មក នៅពេលការការពារ និងដំណោះស្រាយនៃការមានផ្ទៃពោះនៅវ័យជំទង់ ត្រូវបានដាក់ឲ្យអនុវត្ត។
ក្នុងឆ្នាំ២០១៦ សិស្សនិស្សិតមានផ្ទៃពោះត្រឹមតែ១៣,៧%ប៉ុណ្ណោះ ដែលបានបន្តការសិក្សានៅសាលាខណៈរហូតដល់ទៅ ៥៣,៥% បានឈប់រៀន។
ក្នុងឆ្នាំ២០២១ ភាគរយនៃសិស្សនិស្សិតដែលបន្តការសិក្សាបន្ទាប់ពីមានផ្ទៃពោះ បានកើនឡើងដល់ ៣៣,៨% ខណៈភាគរយនៃអ្នកដែលឈប់រៀនបានធ្លាក់ចុះមកត្រឹម ៣៦,១%៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ចេញច្បាប់ “ហាមដុតព្រៃឈើ” ដើម្បីទប់ស្កាត់បញ្ហាបំពុលខ្យល់

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?