Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំណត់ជាផ្លូវការថា រុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅ អ៊ុយក្រែន

បានផុស

នៅ

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និយាយថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា រុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅប្រទេស អ៊ុយក្រែន។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich លោកស្រី Harris បានចោទប្រកាន់រុស្ស៊ីថាប្រព្រឹត្តអំពើដ៏អាក្រក់នៃការសម្លាប់ ធ្វើទារុណកម្ម រំលោភ និងនិរទេស ចាប់តាំងពីខ្លួនបើកការលុកលុយ។

លោកស្រី Harris បានប្រាប់សន្និសីទនេះថា “ជនល្មើសនៃឧក្រិដ្ឋកម្មរុស្ស៊ី ដែលត្រូវបានចោទប្រកាន់នៅអ៊ុយក្រែន ត្រូវតែទទួលខុសត្រូវ។ សកម្មភាពរបស់ពួកគេ គឺជាការរំលោភលើតម្លៃរួមរបស់យើង និងមនុស្សជាតិរបស់យើង”។

មេដឹកនាំពិភពលោកនៅក្នុងសន្និសីទនោះ ក៏បានអំពាវនាវឲ្យមានការគាំទ្ររយៈពេលវែងសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា ឥឡូវនេះគឺជាពេលវេលាដើម្បី បង្កើនការគាំទ្រផ្នែកយោធាឲ្យបានទ្វេដង។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak

នាយករដ្ឋមន្ត្រីរូបនេះអះអាងថា សម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែចាប់ផ្តើមរៀបចំផែនការសម្រាប់សន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន ក៏ដូចជាការបញ្ជូនសព្វាវុធដែលពួកគេត្រូវការដើម្បីការពារខ្លួននៅពេលនេះផងដែរ។

គួរបញ្ជាក់ថា សន្និសីទនៅប្រទេសអាល្លឺម៉ង់ ធ្វើឡើងស្របពេលខួបមួយឆ្នាំនៃការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែខិតជិតមកដល់នៅថ្ងៃទី២៤ខែកុម្ភៈ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម