Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ខ្លាចថា ចិន អាចផ្តល់អាវុធសាហាវៗឲ្យ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ NBC នៅក្នុងបទសម្ភាសមួយថា សហរដ្ឋអាមេរិកមានការភ័យខ្លាចថា ប្រទេសចិន កំពុងពិចារណាផ្តល់អាវុធសាហាវៗឲ្យប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសន្ទនាជាមួយលោក Wang Yi ដែលជាទីប្រឹក្សារដ្ឋចិន និងជានាយកការិយាល័យកិច្ចការបរទេសមជ្ឈិម, លោក Blinken បានលើកឡើងអំពីក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ចិនដល់ប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា “អ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាការពិត ការគាំទ្រផ្នែកនយោបាយ និងវោហាសាស្ត្រ។ ប៉ុន្តែយើងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងថា​ ប្រទេសចិននឹងពិចារណាផ្តល់ការគាំទ្រដ៍សាហាវដល់រុស្ស៊ី”។

ទីប្រឹក្សារដ្ឋចិនលោក Wang Yi

លោកបន្តថា ការផ្តល់អាវុធសាហាវដល់រុស្ស៊ី នឹងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់ទីក្រុងប៉េកាំងនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ លោក​ក៏​​រំឭក​ដែរ​ថា នេះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី ចូ បៃដិន បាន​ចែករំលែក​ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុង​ឱកាស​ជា​ច្រើនលើកច្រើនសា។

គួរបញ្ជាក់ជាថ្មី កាលពីចុងខែមករា លោក John Kirby អ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានជំរុញប្រទេសចិនកុំឲ្យគាំទ្រប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមលោក Kirby, ទីក្រុងវ៉ាស៊ីនតោន មានបំណងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនទាំងទាំងឡាយណា ដែលរំលោភលើយុទ្ធនាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម