Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញប្រហិតផ្ទុកសារធាតុគីមីហាមឃាត់ ដែលចែកចាយលក់ក្នុងទីផ្សារជាង៤០រួចទៅហើយ

បានផុស

នៅ

សាលាអន្តរជាតិមួយក្នុងខេត្ត Pathum Thani ប្រទេសថៃ ត្រូវបានគេព្រមានមិនឲ្យយកប្រហិតដែលខ្លួនទើបតែទិញ ទៅធ្វើអាហារថ្ងៃត្រង់សម្រាប់សិស្ស បន្ទាប់ពីមានការវាយឆ្មក់លើរោងចក្រផលិតប្រហិតម៉ាក “Peekaboo”។ នេះបើតាមការបញ្ជាក់ពី មន្ត្រីនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) កាលពីថ្ងៃសៅរ៍ទី១៨ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនិយាយថា ការធ្វើតេស្តដំបូងបានរកឃើញថា ប្រហិត Peekaboo មានផ្ទុកសារធាតុ Borax (បូរ៉ាក់) ដែលត្រូវបានហាមឃាត់។

រោងចក្រនេះបានដំណើរការប្រហែល២ឆ្នាំមកហើយ ដោយអាចផលិតប្រហិតបានរហូតដល់៨០០គីឡូក្រាមក្នុងមួយថ្ងៃ មុនការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈ។

រោងចក្រនេះ បានចែកចាយ​ប្រហិត Peekaboo លក់នៅ​ផ្សារ​សើម​ជាង៤០ ក្នុង​ទីក្រុង​បាងកក ខេត្ត Pathum Thani, Nonthaburi និង Samut Prakan។

មន្ត្រី FDA និងប៉ូលិសបានធ្វើសកម្មភាពបន្ទាប់ពីទទួលព័ត៌មានថា រោងចក្រដែលមានទីតាំងនៅស្រុក Khong Luang មួយនេះ មិនគោរពតាមបទប្បញ្ញត្តិផលិតកម្មសុវត្ថិភាពចំណីអាហារ។

រោងចក្រ​ក៏​បាន​ប្រើប្រាស់​សារធាតុ​រក្សា​ទុក​អាហារ​ច្រើន​ហួសហេតុ និង​មិន​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​គុណភាពផងដែរ។

ក្រុមមន្ត្រី​រឹបអូស​បាន​សាច់​ប្រហិត​ជាង​៣០​បាវ សាច់ជ្រូកនិង​សាច់មាន់​១៣​គីឡូក្រាម កញ្ចប់​សារធាតុគីមីសម្រាប់ការធ្វើឲ្យចំណីអាហារទុកបានយូរ និង​ម៉ាស៊ីន​ធ្វើ​ប្រហិត​ចំនួន​៣​ដែល​មាន​សាច់ប្រហិត​​នៅក្នុង​នោះ​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថៃ ចុះបិទរោងចក្រផលិតសាច់ប្រហិត-សាច់ជ្រូក បន្ទាប់ពីរកឃើញផ្ទុកសារធាតុរក្សាទុកលើសស្តង់ដារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម