Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ចង់ឲ្យរុស្ស៊ី ចាញ់អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា លោកមិនចង់ឃើញប្រទេសរុស្ស៊ីត្រូវបានកម្ទេចទាំងស្រុងដោយការបរាជ័យនៅអ៊ុយក្រែននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថា លោកចង់ឲ្យរុស្ស៊ីចាញ់អ៊ុយក្រែន ហើយលោកចង់ឲ្យអ៊ុយក្រែនអាចការពារជំហររបស់ខ្លួនបានរឹងមាំ។

ថ្លែងទៅកាន់សន្និសីទនៅទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Macron លើកឡើងថា ពេលនេះ​ មិនមែនជាពេលវេលាស័ក្តិសមសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងមូស្គូនោះទេ ប៉ុន្តែ លោកមិនញញើតនឹងការលើកឡើងពីកិច្ចចរចាសន្តិភាពដែលជាគោលដៅចុងក្រោយឡើយ។

ទន្ទឹមនឹងនោះ លោក Macron ក៏ជំរុញឱ្យប្រទេសលោកខាងលិច បង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែននិងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ដែលជាមធ្យោបាយតែមួយគត់ដើម្បី នាំប្រទេសរុស្ស៊ីត្រឡប់ទៅតុចរចា និងកសាងសន្តិភាពយូរអង្វែង។ មិនតែប៉ុណ្ណោះ លោកថា បារាំងបានត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមដ៏រ៉ាំរ៉ៃ៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ BBC

ចុចអានបន្ទាប់៖​ ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម