Connect with us

ព័ត៌មានអន្ដរជាតិ

លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ (មានវីដេអូ)

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីចុងសប្តាហ៍ថា អ៊ុយក្រែនត្រូវតែឈ្នះក្នុងនាមជារដ្ឋអធិបតេយ្យភាពនិងឯករាជ្យសិន មុនពេលខ្លួនអាចចូលរួមជាផ្លូវការជាមួយសម្ព័ន្ធភាពនេះបាន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បានប្រាប់ក្រុមមួយនៅឯសន្និសីទសន្តិសុខទីក្រុង Munich ថា “ជំហររបស់ណាតូលើសមាជិកភាពសម្រាប់អ៊ុយក្រែន គឺមិនផ្លាស់ប្តូរទេ។ យើង​បាន​ព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ​២០០៨​ថា អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​នៃ​សម្ព័ន្ធភាពនេះ ហើយ​នោះ​នៅ​តែ​ជា​ជំហរ​របស់​យើង”។

លោកបន្តថា “ជាការពិតណាស់ អ្វីដែលជាបញ្ហានៅពេលនេះ គឺត្រូវធានាថា អ៊ុយក្រែនមានអំណាចជារដ្ឋអធិបតេយ្យ និងឯករាជ្យ ព្រោះថា បើអ៊ុយក្រែន មិនមែនជារដ្ឋអធិបតេយ្យភាព និងឯករាជ្យទេនោះ គ្មានវិធីដើម្បីពិភាក្សាអំពីទំនាក់ទំនងណាមួយរវាងណាតូ និងអ៊ុយក្រែននាពេលអនាគតឡើយ។ ការពិភាក្សានឹងធ្វើឡើងនៅពេលជម្លោះបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែនត្រូវបានដោះស្រាយ”។

ថ្វីបើទីក្រុងកៀវ មិនទាន់ទទួលបានសមាជិកភាពផ្លូវការរបស់អង្គការណាតូក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Aleksey Reznikov បានប្រាប់ BBC កាលពីខែមុនថា ប្រទេសរបស់គាត់ បានក្លាយជាសមាជិកណាតូក្រៅផ្លូវការរួចទៅហើយ ហើយនានៅពេលអនាគតដ៏ខ្លីខាងមុខ នឹងក្លាយជាសមាជិកស្របច្បាប់”។

គួរបញ្ជាក់ថា ការចូលជា​សមាជិក​របស់​អ៊ុយក្រែន​ទៅក្នុង​អង្គការ​ណាតូ​ នឹងធ្វើឲ្យ​ទឹកដី​រុស្ស៊ីកាន់តែច្រើន ត្រូវរងការគំរាមកំហែង​ពី​មីស៊ីល​រយៈចម្ងាយ​មធ្យម​របស់​ប្លុកនេះ។ ​ដូច្នេះហើយទើបវិមានក្រឹមឡាំង ​ចាត់ទុកទង្វើនេះ​ថា​ជាការ​គំរាម​កំហែង​សន្តិសុខជាតិ​ដែលមិនអាច​ទទួល​យក​បាន​៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Macron ចង់ឲ្យរុស្ស៊ី ចាញ់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកវិភាគ៖ កម្ពុជាកំពុងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈនយោបាយ«ការទូតចម្រុះពណ៌»

ព័ត៌មានជាតិ១ ម៉ោង មុន

សិស្សវិទ្យាកំពង់ឃ្លាំងដួលសន្លប់បន្តបន្ទាប់ តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកអាណាព្យាបាលបានដុតធូបបន់ស្រន់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ៖ មិន​ត្រូវ​ខ្លាច​បិទ​ទីតាំង​អាជីវកម្ម​សុខាភិបាល​ខុសច្បាប់ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-អាមេរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

ព័ត៌មានជាតិ៥ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម