ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានអាមេរិក ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល២ថ្ងៃជាប់គ្នា
ប្អូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន បានព្រមានដល់សហរដ្ឋអាមេរិក បន្ទាប់ពីកូរ៉េខាងជើង បាញ់បង្ហោះមីស៊ីលផ្លោងចំនួនពីរគ្រាប់ នៅព្រឹកថ្ងៃចន្ទទី២០ខែកុម្ភៈ។

លោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយនិយាយថា “ភាពញឹកញាប់នៃការប្រើប្រាស់តំបន់ប៉ាស៊ីហ្វិកជាកន្លែងបាញ់របស់យើង គឺអាស្រ័យលើចរិតលក្ខណៈរបស់កងកម្លាំងសហរដ្ឋអាមេរិក”។
នៅព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន បានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រពីការបាញ់មីស៊ីលដោយកូរ៉េខាងជើង។

ប្រភពរដ្ឋាភិបាលនិយាយថា មីស៊ីលទាំងនោះ ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ខណៈក្រុមមន្ត្រី កំពុងប្រមូលព័ត៌មានអំពីការបាញ់បង្ហោះនេះ។
ដោយឡែក កាលពីរសៀលថ្ងៃសៅរ៍ទី១៨ខែកុម្ភៈ ប្រទេសកូរ៉េខាងជើងបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-15។

ការបាញ់នោះ បានបង្ហាញដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ខ្លួនមានសមត្ថភាពប្រើមីស៊ីលនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ប្រឆាំងតបត។
ការបាញ់នោះក៏បានកើតឡើងផងដែរ បន្ទាប់ពីកូរ៉េខាងជើង គំរាមប្រឆាំងខ្លាំងក្លាបំផុត មិនធ្លាប់មានសោះពីមុនមក ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធា។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលអន្តរទ្វីប ក្រោយគំរាមកូរ៉េខាងត្បូង និងអាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់