Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពមួយ ទម្លាយស្ថានភាព និងរយៈពេលដែលលោក Zelensky លាក់ខ្លួនពួនអាត្មាក្នុងលេណដ្ឋាន កាលជម្លោះផ្ទុះឡើងដំបូង (មានវីដេអូ)

បានផុស

នៅ

កាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងសហការីរបស់គាត់ បានលាក់ខ្លួនពួនអាត្មារយៈពេលជិតពីរខែនៅក្នុងលេណដ្ឋាន បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះជាមួយប្រទេសរុស្ស៊ី ហើយឆ្លងកាត់ការលំបាកយ៉ាងខ្លាំង។

លោក Vladimir Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអង់គ្លេសបានរាយការណ៍កាលពីចុងសប្តាហ៍ថា នៅពេលប្រតិបត្តិការយោធារបស់រុស្ស៊ី ចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗនោះ រដ្ឋាភិបាលអ៊ុយក្រែន បានចុះទៅកាន់ទីជម្រកសុវត្ថិភាពក្រោមការិយាល័យប្រធានាធិបតីនៅផ្លូវ Bankovaya កណ្តាលទីក្រុងកៀវ។

នៅជុំវិញលេណដ្ឋាននោះគឺមានភាពសម្ងាត់ខ្លាំងណាស់ ដោយអ្នកដែលអមដំណើរប្រមុខរដ្ឋនៅក្រោមដី ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានពិសេស។ យោងតាមឯកសារ ពួកគេត្រូវបានហាមឃាត់មិនឲ្យបង្ហាញព័ត៌មានលម្អិតអំពីការរចនា ទីតាំង គ្រឿងបរិក្ខារ ឬសូម្បីតែអាហារដែលពួកគេត្រូវបានផ្តល់ឲ្យ។

លោក Vladimir Zelensky

កាសែតដដែលរាយការណ៍ថា ដោយសារតែកងកម្លាំងរុស្ស៊ី ឈរជើងនៅជាយក្រុងកៀវ វាជារយៈពេលនៃការប៉ះទង្គិចផ្លូវចិត្ត និងភាពភ័យរន្ធត់សម្រាប់រដ្ឋមន្ត្រី និងជំនួយការរបស់លោក Zelensky។

អ្នកខាងក្នុងរបស់រដ្ឋាភិបាលបានប្រាប់កាសែត The Times ថា “ការស្នាក់នៅក្នុងលេណដ្ឋាននោះ គឺជារឿងដ៏លំបាកមួយព្រោះអ្នកមិនបានឃើញព្រះអាទិត្យ អ្នកមិនដឹងពេលវេលាឡើយ”។

លោក Vladimir Zelensky និងសហការី

កាសែតនេះបន្តថា មន្ត្រីអ៊ុយក្រែនមួយចំនួនពិតជាធុញទ្រាន់នឹងជីវិតនៅក្នុងលេណដ្ឋាន ហើយមានម្នាក់ សារភាពថា គាត់បានភៀសខ្លួនចេញពីជម្រកនោះ ដើម្បីទៅទទួលទានអាហារនៅភោជនីយដ្ឋាន។

ដោយសារតែការភ័យខ្លាចថា ទីក្រុងកៀវ អាចធ្លាក់ក្នុងដៃកងកម្លាំងរុស្ស៊ី ការស្នាក់នៅក្រោមដីត្រូវបានអូសបន្លាយពេលសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេស ហើយលោក Zelensky ចេញពីលេណដ្ឋានម្តងម្កាលប៉ុណ្ណោះ ដើម្បីថតសារជាវីដេអូដើម្បីធានាដល់ប្រជាជនថា គាត់មិនបានភៀសខ្លួនទៅណាទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម