ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា រុស្ស៊ី នឹងបាញ់ស្រោចមីស៊ីលខ្នាតធំនៅថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិការសឹក
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីនឹងបាញ់ស្រោចកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន ទាំងនៅមុន និងចំថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិការសឹកដែលនឹងឈានដល់នាថ្ងៃសុក្រសប្ដាហ៍នេះ ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបាញ់កាំជ្រួចមីស៊ីល និងមីស៊ីលផ្លោង ប្រឆាំងនឹងប្រទេសរបស់លោក ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ។
ទន្ទឹមនោះ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov ក៏បាននិយាយដូចគ្នានេះដែរថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារដោយមីស៊ីលខ្នាតធំប្រឆាំងនឹងប្រទេសរបស់លោក ជាពិសេសនៅថ្ងៃសុក្រដែលចំខួប ១ ឆ្នាំនៃប្រតិបត្តិការសឹក ។

ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា យោធារុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលរួចទៅហើយ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតំបន់ Khmelnytskyi ភាគខាងលិច ជាពិសេសផ្ដោតលើរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់នោះ ដូច្នេះវាច្បាស់ណាស់ថា រុស្ស៊ីនឹងបន្តបាញ់ផ្លោងមីស៊ីលរហូតដល់ថ្ងៃខួប ១ ឆ្នាំ ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច