Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះនៅ អ៊ុយក្រែន, ចិន ព្រមាន អាមេរិក កុំចាក់សាំងលើភ្លើងកំពុងឆេះ

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានដល់សហរដ្ឋអាមេរិកកុំឲ្យបញ្ឆេះជម្លោះនៅអ៊ុយក្រែនបន្ថែមទៀត ស្របពេលដែលរុស្ស៊ីកំពុងបន្តប្រតិបត្តិការសឹករបស់ខ្លួនដែលនឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រសប្ដាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំ ២០២៣, ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិនលោក Wang Yi បានសង្កត់ធ្ងន់ថា “ក្នុងនាមជាមហាអំណាចមួយ សហរដ្ឋអាមេរិកគួរតែរួមចំណែកដល់ដំណោះស្រាយនយោបាយ ចំពោះវិបត្តិនៅអ៊ុយក្រែន ដូច្នេះកុំចាក់សាំងលើភ្លើងកំពុងឆេះ ហើយ​រក​ឱកាស​ទទួល​បាន​ប្រយោជន៍​ពី​វា” ។

យោងតាមលោក Wang Yi បានឲ្យដឹងទៀតថា “ប្រទេសចិនប្រកាន់ខ្ជាប់នូវជំហរស្ថាបនាទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន ជាពិសេសរដ្ឋាភិបាលទីក្រុងកៀវគាំទ្រដំណើរការចរចារកសន្តិភាពទាំងអស់” ។ ទន្ទឹមនោះលោក Wang Yi ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា “ទីក្រុងប៉េកាំងនឹងមិនអត់ធ្មត់ចំពោះការណែនាំរបស់សហរដ្ឋអាមេរិក ឬការគំរាមកំហែងដាក់សម្ពាធលើទំនាក់ទំនង រុស្ស៊ី-ចិន នោះទេ” ។

រឿងនេះបានកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានចុះផ្សាយថា ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា ទីក្រុងប៉េកាំងអាចនឹងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ហើយបើដូច្នេះមែន វានឹងឆ្លងកាត់បន្ទាត់ក្រហមរបស់ទីក្រុងវ៉ាស៊ីនតោន ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្រើកញ្ចប់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្ស៊ីភ្លាមៗ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការស្នើសុំជំនួយពីសាធារណរដ្ឋ Donbass ដើម្បីការពារពួកគេពីការវាយប្រហាររបស់ទីក្រុងកៀវ ។

ក្រៅពីការដាក់ទណ្ឌកម្ម បណ្តាប្រទេសលោកខាងលិច ក៏បានបង្កើនជំនួយយោធារបស់ពួកគេដល់រដ្ឋាភិបាលរបស់លោក Volodymyr Zelensky ផងដែរ ខណៈទីក្រុងមូស្គូព្រមានថា វានឹងកាន់តែអូសបន្លាយជម្លោះនៅអ៊ុយក្រែនបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី នឹងបាញ់ស្រោចមីស៊ីលខ្នាតធំនៅថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិ​ការសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម