Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ឲ្យ ជប៉ុន សម្រេចចិត្តផ្នែកនយោបាយលើបញ្ហាសំណងពលកម្មក្នុងសម័យសង្គ្រាម

បានផុស

នៅ

ក្នុងជំនួបនៅខាងក្រៅសន្និសីទសន្តិសុខនាទីក្រុង​ Munich ប្រទេសអាល្លឺម៉ង់, រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin ជំរុញឲ្យភាគីជប៉ុនធ្វើការសម្រេចចិត្តផ្នែកនយោបាយលើបញ្ហាសំណងពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Park និយាយថា បញ្ហាសំខាន់ៗទាំងអស់​ត្រូវបានលើកយកមកពិភាក្សា ហើយឥឡូវនេះកំពុងត្រូវការការប្តេជ្ញាចិត្តផ្នែកនយោបាយពីសំណាក់ភាគីជប៉ុន ។

ជាមួយបញ្ហានេះ កូរ៉េខាងត្បូង និងជប៉ុនក៏បានធ្វើការរួមគ្នាអស់ជាច្រើនទសវត្សមកហើយ​ក្នុងការស្វែងរកដំណោះស្រាយ ។ នៅក្នុងឆ្នាំ ២០១៩ តុលាការកំពូលរបស់កូរ៉េ បានសម្រេចឲ្យក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries និង Nippon Steel គួរបង់ប្រាក់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូងដែលនៅរស់រានមានជីវិតពីការបង្ខំឲ្យធ្វើការក្នុងសម័យសង្គ្រាម ។

ទោះជាយ៉ាងណាក៏ដោយ ជប៉ុនអះអាងថា សំណងទាំងអស់ដែលបានមកពីការកាន់កាប់ប្រទេសកូរ៉េឆ្នាំ ១៩១០ ដល់ ១៩៤៥ ត្រូវបានដោះស្រាយក្រោមសន្ធិសញ្ញាឆ្នាំ ១៩៦៥ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈធម្មតាវិញហើយ ។

បន្ថែមពីនេះ កូរ៉េខាងត្បូងក៏ស្នើឲ្យបង្កើត​មូលនិធិដើម្បីជួយជនរងគ្រោះកំលាំងពលកម្ម ប៉ុន្តែជប៉ុនមិនមានឆន្ទៈក្នុងការចូលរួមក្នុងមូលនិធិនេះនោះទេ ដោយលើកឡើងថា បើសិនជាបរិច្ចាក គឺប្រៀបបានដូចជា ការទទួលយកការកាត់ក្តីរបស់តុលាការកំពូលកូរ៉េខាងត្បូង ។

ដោយឡែក បន្ថែមពីលើបញ្ហាកម្លាំងពលកម្មដោយបង្ខំក្នុងសម័យសង្រ្គាម អ្នកការទូតកំពូលទាំងពីរក៏ពិភាក្សាអំពីការគំរាមកំហែងសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើងផងដែរ ខណៈប្រទេសនេះបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយទៀត មុនពេលកិច្ចប្រជុំនៅថ្ងៃសៅរ៍នេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ The Korea Times

ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី នឹងបាញ់ស្រោចមីស៊ីលខ្នាតធំនៅថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិ ការសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៧ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម