ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិនៅប្រេស៊ីល សម្លាប់មនុស្សរាប់សិបនាក់
អាជ្ញាធរនៅក្នុងរដ្ឋ São Paulo របស់ប្រទេសប្រេស៊ីលនិយាយថា មនុស្សចំនួន៣៦នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដី ដែលបង្ខំឲ្យទីក្រុងមួយចំនួន លុបចោលការប្រារព្ធពិធីបុណ្យ Carnival ប្រចាំឆ្នាំ។

វីដេអូ បង្ហាញពីតំបន់និងផ្លូវត្រូវទឹកជន់លិច ព្រមទាំងកម្ទេចកម្ទីផ្សេងៗខណៈក្រុមសង្គ្រោះបាននិងកំពុងតស៊ូ ដើម្បីទៅជួយអ្នករស់រានមានជីវិត។
ភ្លៀងបានធ្លាក់ក្នុងកម្រិតជាង៦០០មិល្លីម៉ែត្រនៅតំបន់ខ្លះកាលពីថ្ងៃអាទិត្យ ពោលគឺលើសពីកម្រិតមធ្យមប្រចាំខែដល់ទៅទ្វេដងឯណោះ។

លោក Felipe Augusto អភិបាលក្រុង São Sebastião បាននិយាយថា “យើងមិនទាន់កំណត់ទំហំនៃការខូចខាតនៅឡើយទេ យើងកំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះ”។
លោកបន្ថែមថា មនុស្សរាប់សិបនាក់បានបាត់ខ្លួននៅក្នុងទីក្រុង ហើយផ្ទះប្រហែល៥០ខ្នងបានដួលរលំ ខណៈស្ថានភាពនៅតែធ្ងន់ធ្ងរខ្លាំង។

ស្របពេលជាមួយគ្នានោះ មនុស្សរាប់រយនាក់ត្រូវបានជម្លៀស ហើយមនុស្ស ២២៨ នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។
ស្ថានភាពគ្រោះមហន្តរាយរយៈពេល១៨០ថ្ងៃ ក៏ត្រូវបានប្រកាសផងដែរនៅទីក្រុងចំនួន៦ក្នុងរដ្ឋនេះ ដូចជា São Sebastião, Caraguatatuba, Ilhabela, Ubatuba, Guarujá និង Bertioga៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្លាប់កើនដល់១០០នាក់ហើយ ក្នុងគ្រោះធម្មជាតិនៅ ប្រេស៊ីល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ