Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​តាលីបង់​ នឹង​ប្រែក្លាយអតីត​មូលដ្ឋាន​​​យោធាបរទេស​ ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស

បានផុស

នៅ

រដ្ឋាភិបាល​តាលីបង់​របស់ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា ​ខ្លួន​នឹង​ប្រែក្លាយ​អតីត​មូលដ្ឋាន​យោធា​បរទេស​មួយ​ចំនួន ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​សម្រាប់​ការធ្វើអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាហ្វហ្គានីស្ថាន បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ចាប់តាំងពីក្រុមតាលីបង់ ចូលគ្រប់គ្រងប្រទេសឡើងវិញក្នុងខែសីហាឆ្នាំ២០២១ បន្ទាប់ពីកង​កម្លាំង​យោធា​បរទេសត្រូវដកចេញ ក្រោយរក្សាវត្តមានក្នុង​ប្រទេសនេះ ​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍។

ការសម្រេចចិត្តនេះ ត្រូវបានប្រកាសដោយឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក Mullah Abdul Ghani Baradar។

លោក Mullah Abdul Ghani Baradar

លោក Mullah Baradar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១៩ខែកុម្ភៈថា “យើងសម្រេចចិត្តថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវតែបន្តគ្រប់គ្រងមូលដ្ឋានយោធាបរទេសដែលនៅសេសសល់ ជាមួយនឹងចេតនាបំប្លែងពួកគេ ទៅជាតំបន់សេដ្ឋកិច្ចពិសេស”។

លោកបន្ថែមថា គម្រោងនឹងចាប់ផ្តើមជាមួយទីតាំងនៅក្នុងរដ្ឋធានីកាប៊ុល និងខេត្ត Balkh ភាគខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេអះអាងថា មានទីតាំងភូមិសាស្រ្តស្ថិតលើតំបន់សម្បូរធនធានធម្មជាតិ រួមទាំងឧស្ម័នធម្មជាតិ ទង់ដែង និងសារធាតុកម្រនានា ដែលមានតម្លៃជាង ១ទ្រីលានដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ទុនបម្រុងភាគច្រើននៅតែមិនទាន់បានប្រើប្រាស់នៅឡើយទេ ដោយសារភាពចលាចលជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម