ព័ត៌មានអន្ដរជាតិ
ក្រុម Hacker មកពីអឺរ៉ុប និងអាមេរិកខាងជើង ចូលអុកឡុកប្រព័ន្ធអ៊ីនធឺណិត ចិន
ក្រុមអ្នកជំនាញសន្តិសុខអ៊ីនធឺណិតចិន លាតត្រដាងថា ពួកក្រុម Hacker មកពីអឺរ៉ុប និងអាមេរិកខាងជើង បានធ្វើការវាយប្រហារជានិច្ចមកលើចិន ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអ៊ីនធឺណិត និងសុវត្ថិភាពទិន្នន័យចិន ។

ក្រុម Hacker ដែលមានឈ្មោះថា “ប្រឆាំងលោកខាងលិច ឬ ATW” បានធ្វើការវាយលុកបង្ហាញព័ត៌មានដ៏រសើបរបស់ចិនជាង ៧០ ដង ចាប់តាំងពីឆ្នាំ ២០២១ និង ៣០០ ដងទៀតពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានសំខាន់ៗរបស់រដ្ឋាភិបាល ។ ជាពិសេស ចាប់តាំងពីឆ្នាំ ២០២២ មក ATW បានបង្កើនសន្ទុះរបស់ពួកគេបន្តអនុវត្តការតាមដានទ្រង់ទ្រាយធំ និងវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គង់លើបណ្តាញចិន ។
តាមរយៈការតាមដាននេះ អ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិតពីមន្ទីរពិសោធន៍ Qi An Pangu រកឃើញថា សមាជិកសកម្មរបស់ ATW ត្រូវបានចូលរួមជាចម្បងនៅក្នុងផ្នែកសរសេរកម្មវិធី និងការងារទាក់ទងនឹងវិស្វករបណ្តាញ ដោយមានទីតាំងនៅប្រទេសស្វីស បារាំង ប៉ូឡូញ កាណាដា និងប្រទេសផ្សេងៗទៀត ។

នេះជាលើកទី ២ ហើយដែលចិន បានលាតត្រដាងមុខមាត់ពិតរបស់ពួកក្រុម Hacker ដែលតែងតែវាយប្រហារចិន ដោយលើកដំបូង ចាប់បានក្រុម Equation ដែលក្រុមនេះ មានទំនាក់ទំនងជាមួយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។
ATW ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២១ ហើយកាន់តែសកម្មនៅក្នុងវេទិកាអនឡាញនៅក្នុងខែតុលាឆ្នាំដដែលនោះ ។ ចាប់តាំងពីការបង្កើតមក ATW បង្ហាញពីចេតនាប្រឆាំងនឹងចិនយ៉ាងច្បាស់ ដោយបញ្ជាក់ជាសាធារណៈអំពីការលេចធ្លាយទិន្នន័យក្នុងប្រទេសចិន កូរ៉េខាងជើង និងប្រទេសផ្សេងទៀត ។
មិនតែប៉ុណ្ណោះ ក្រុមនេះបានបង្ហោះឯកសារពិសេសមួយដែលមានចំណងជើងថា “ATW ធ្វើសង្គ្រាមប្រឆាំងចិន” ដែលគាំទ្រលើឯករាជ្យភាពតៃវ៉ាន់ ឯករាជ្យភាពហុងកុង និងបំភាន់បញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang ប្រទេសចិន ។

មិនបញ្ចប់ត្រឹមចិនឡើយ គោលដៅ ATW នៅមានរុស្ស៊ី បេឡារុស អ៊ីរ៉ង់ និងកូរ៉េខាងជើង ព្រមទាំងផ្តល់ឯកសារដល់អាមេរិក និងសហភាពអឺរ៉ុប ថែមទៀតផង ។
ទោះជាយ៉ាងណាក៏ដោយ ចិននៅតែអាចកំណត់អត្តសញ្ញារបស់ពួកគេបាន ដោយក្នុងនោះមាន ៣ នាក់មកពីបារាំង និងម្នាក់មកពីកាណាដា ។ ក្នុងនោះ សមាជិកម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀត ដែលមានឈ្មោះ Tillie Kottmann កើតនៅប្រទេសស្វីស ត្រូវបានចោទប្រកាន់ដោយក្រសួងយុត្តិធម៌អាមេរិកក្នុងខែមីនា ឆ្នាំ ២០២១ ប៉ុន្តែសំណុំរឿងនេះត្រូវបានផ្អាកភ្លាមៗនៅចុងខែមីនា ហើយចាប់តាំងពីពេលនោះមក ប្រទេសចិនគឺជាគោលដៅចម្បងរបស់ Kottmann ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Global Times
ចុចអាន ៖ ក្រុម តាលីបង់ នឹង ប្រែក្លាយអតីតមូលដ្ឋានយោធាបរទេសទៅជាតំបន់សេដ្ឋកិច្ចពិសេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ