Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បិទទីក្រុងចំនួន៤ បន្ទាប់ពីផ្ទុះការឆ្លងកូវីដខ្លាំងបំផុតក្នុងរយៈពេល៥ខែ

បានផុស

នៅ

ប្រទេសចិនបានកត់ត្រានូវការកើនឡើងខ្ពស់បំផុត នៃករណីជំងឺកូវីដ១៩ក្នុងរយៈពេលជាង៥ ខែ ខណៈទីក្រុងចំនួនបួនត្រូវបានបិទក្នុងគោលបំណងការពារកុំឲ្យមានរលកនៃការឆ្លងផ្សេងទៀត នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោកមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធទី១៣ខែមករានេះថា អ្នកជំងឺថ្មីភាគច្រើនត្រូវបានគេរាយការណ៍ នៅជិតរដ្ឋធានីប៉េកាំងប៉ុន្តែខេត្តមួយនៅភាគឦសានប្រទេសចិន ក៏មានការកើនឡើងនូវករណីថ្មីផងដែរ ស្របពេលការផ្ទុះឡើងថ្មី បានធ្វើឲ្យមនុស្សជាង២៨លាននាក់ត្រូវដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះ។

គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងថ្មីសរុប១១៥ករណី ត្រូវបានរាយការណ៍នៅចិនដីគោក បើប្រៀបធៀបទៅនឹង៥៥ករណីនៅថ្ងៃមុននេះ។ នេះគឺជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ខែកក្កដាមក។

គណៈកម្មការបាននិយាយថា ១០៧ករណីនៃករណីថ្មីគឺជាការឆ្លងក្នុងសហគមន៍។ ខេត្ត Hebei ដែលព័ទ្ធជុំវិញទីក្រុងប៉េកាំងមានចំនួន៩០ករណីខណៈ ខេត្ត Heilongjiang ភាគឦសានបានរាយការណ៍ពីករណីថ្មីចំនួន១៦ករណី។

ខេត្ត Hebei បានបិទទីក្រុងចំនួន៣គឺ Shijiazhuang, Xingtai និង Langfang ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីការពារវីរុស កុំឲ្យរីករាលដាលតទៅទៀត។

នៅថ្ងៃពុធនេះ ខេត្ត Heilongjiang បានប្រកាសអាសន្នអំពីជំងឺកូវីដ១៩។ ទីក្រុង Suihua ដែលមានព្រំប្រទល់ជាប់ក្រុង Harbin បានដាក់ប្រជាជនរបស់ខ្លួនចំនួន៥.២លាននាក់ក្នុងការរឹតត្បិត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Straits Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម