ព័ត៌មានអន្ដរជាតិ
អតីតវេជ្ជបណ្ឌិតសេតវិមាន ថា គ្រូពេទ្យបានលាក់បាំង អំពីសុខភាពរបស់លោក Biden (មានវីដេអូ)
អតីតវេជ្ជបណ្ឌិតសេតវិមាន បានរិះគន់របាយការណ៍សុខភាពចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ហើយបានស្នើសុំឲ្យឈប់បិទបាំងទៀតទៅ។

តំណាងរាស្រ្តអាមេរិកលោក Ronny Jackson ដែលបម្រើការក្នុងសម័យកាលលោក Trump និងលោក Obama បានហៅរបាយការណ៍សុខភាពថ្មីៗរបស់លោក Biden ថា “គួរឲ្យព្រួយបារម្ភ” ហើយចោទប្រកាន់ថា របាយការណ៍នោះថា មិនលើកឡើងអំពីការធ្លាក់ចុះសុខភាពផ្លូវចិត្តរបស់ប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីវ័យ៨០ឆ្នាំ ត្រូវបានវេជ្ជបណ្ឌិតរបស់គាត់ប្រកាសកាលពីដើមសប្តាហ៍មុនថា មានសុខភាពល្អមាំមួនអាចបំពេញកាតព្វកិច្ចដោយគ្មានបញ្ហា។ នោះគឺជាការពិនិត្យសុខភាពប្រចាំឆ្នាំចុងក្រោយបំផុត មុនពេលគាត់ត្រូវបានគេរំពឹងថា នឹងប្រកាសឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ២០២៤។

វេជ្ជបណ្ឌិតរបស់លោក Biden គឺលោក Kevin O’Connor បាននិយាយនៅក្នុងលិខិតមួយដែលចេញផ្សាយដោយសេតវិមានថា “លោកប្រធានាធិបតី Biden នៅតែមានសុខភាពល្អ និងរឹងមាំ ក្នុងអាយុ៨០ឆ្នាំ ដែលស័ក្តិសមនឹងអនុវត្តភារកិច្ចរបស់ប្រធានាធិបតីដោយជោគជ័យ រួមទាំងក្នុងឋានៈជានាយកប្រតិបត្តិ ប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Jackson បានប្រាប់ Fox News ថា របាយការណ៍នេះមិនមានអ្វីក្រៅពីការបិទបាំងនោះទេ។ លោកនិយាយថា “ប្រជាជនអាមេរិកភាគច្រើនអាចមើលឃើញហើយថា សុខភាពផ្លូវចិត្តរបស់លោក Biden គឺចុះខ្សោយទាំងស្រុង។ មិនមានតម្លាភាពឡើយពីសេតវិមាន ចំពោះអ្វីដែលកំពុងកើតឡើង”។

លោក Jackson បន្តថា ជាក់ស្តែង របាយការណ៍ពិនិត្យរាងកាយជាលាយលក្ខណ៍អក្សរដែលចេញផ្សាយដោយគ្រូពេទ្យរបស់លោក Biden បញ្ជាក់ថា រដ្ឋបាលនេះនៅតែប្រកាន់ខ្ជាប់ចំពោះ ការលាក់បាំងការពិត។ របាយការណ៍នោះ មិនបានលើកឡើងអំពីសុខភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺនរបស់លោក Biden ទេ។
លោក Jackson អះអាងថា “ជារឿងគួរឲ្យព្រួយបារម្ភ! ខ្ញុំបានផ្ញើលិខិតចំនួនបីទៅសេតវិមានរួចហើយ ដែលទាមទារឲ្យលោក Biden ទទួលបានការធ្វើតេស្តខាងបញ្ញា ហើយត្រូវផ្សាយលទ្ធផលជាសាធារណៈ ប៉ុន្តែសំណើត្រូវបានបដិសេធ។ ដូចនេះអ្នកទាំងអស់គ្នាអាចយល់ឃើញហើយថា បែបមានរឿងអ្វីមិនស្រួលហើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ គ្រូពេទ្យសេតវិមាន បញ្ចេញលទ្ធផល ពិនិត្យសុខភាពលោក ចូ បៃដិន

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?