ព័ត៌មានអន្ដរជាតិ
សាច់រឿង នៃដំណើរទស្សនកិច្ចសម្ងាត់បំផុតរបស់លោក Biden ទៅ អ៊ុយក្រែន (មានវីដេអូ)
ដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទទី២០ខែកុម្ភៈ ពិតជាប្រតិបត្តិការមួយដែលបានចាប់ផ្តើមក្នុងភាពងងឹត ដោយសម្ងាត់បំផុត។

អ្នកកាសែតពីរនាក់ ដែលអមដំណើរលោក Biden ក្នុងការធ្វើដំណើរនេះ បានរៀបរាប់ថា ពួកគេត្រូវបានគេប្រាប់ឲ្យទៅដល់មូលដ្ឋានទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland នាពេលទាបភ្លឺ រួចត្រូវបានគេបង្ខំឲ្យប្រគល់ទូរស័ព្ទរបស់ពួកគេ មុនពេលឡើងជិះយន្តហោះ C-32 ដែលជាយន្តហោះតូចជាង Air Force One Boeing VC-25 ធម្មតា។
យន្តហោះ បានចតក្នុងទីងងឹតក្បែររោងចក្រមួយ ដោយរង់ចាំការមកដល់របស់លោក Biden។ លោកបានទៅដល់ប្រហែលម៉ោង ៤ទាបភ្លឺ ហើយយន្តហោះបានចាកចេញនៅម៉ោង៤:១៥នាទីថ្ងៃអាទិត្យទី១៩ខែកុម្ភៈ។

យន្តហោះបានឈប់ចាក់ប្រេងនៅមូលដ្ឋានអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់នៅម៉ោង ៥:១៣នាទីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីការហោះហើររយៈពេលប្រហែល៧ម៉ោង មុនពេលបន្តដំណើរទៅអាកាសយានដ្ឋាន Rzeszów-Jasionka ក្នុងប្រទេសប៉ូឡូញ។
យន្តហោះបានចុះចតនៅ Rzeszów ប្រទេសប៉ូឡូញនាម៉ោង៧:៥៧នាទីយប់។ អ្នកសារព័ត៌មានត្រូវបានបញ្ជូនឲ្យទៅជិះក្នុងរថយន្ត SUV ដែលត្រូវបានចាត់តាំងជាផ្នែកនៃក្បួនដែលមានរថយន្តប្រហែល២០គ្រឿង។

ក្បួនបានចេញនៅម៉ោង៨និង១២នាទីយប់ ហើយចាប់ផ្តើមធ្វើដំណើរដ៏វែងឆ្ងាយរយៈពេលប្រហែលមួយម៉ោង លើផ្លូវហាយវេឆ្ពោះទៅកាន់ស្ថានីយរថភ្លើង Przemyśl Główny។ មិនមានការបើកស៊ីរ៉ែនឡើយ ក្នុងអំឡុងពេលហែក្បួន ដើម្បីចៀសវាងការទាក់ទាញចំណាប់អារម្មណ៍។
ក្បួនបានទៅដល់ជិតស្ថានីយរថភ្លើង Przemyśl Główny នៅម៉ោងប្រហែល៩:១៥នាទីយប់ ជាកន្លែងដែលលោក Biden ចុះពីរថយន្តឡើងជិះរថភ្លើងដែលកំពុងរង់ចាំរួចទៅហើយ។

រថភ្លើងបានចាកចេញពីស្ថានីយនៅម៉ោង ៩:៣៧នាទីយប់ ហើយឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែននៅម៉ោងប្រហែល ១០យប់។ ការធ្វើដំណើរបានកើតឡើងក្នុងភាពងងឹត និងមានរយៈពេលប្រហែល ១០ ម៉ោង។ រថភ្លើងបានឈប់ពីរបីដងដែរ ប៉ុន្តែគេមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ។
ពេលព្រះអាទិត្យរះ រថភ្លើងក៏បានចូលដល់ទីក្រុង កៀវ ហើយឈប់នៅស្ថានីយ Kyiv-Pasazhyrsky នាម៉ោងប្រហែល ៨ព្រឹក។ តំបន់ជុំវិញនោះត្រូវបានសម្អាត ហើយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែន Bridget Brink បានរង់ចាំលោក Biden និងបុគ្គលិករបស់គាត់នៅស្ថានីយ។

លោក Biden បានចុះពីរថភ្លើងនៅម៉ោង ៨:០៧នាទីព្រឹក ហើយបានចូលទៅក្នុងក្បួនរថយន្តមួយទៀតដែលចាកចេញពីស្ថានីយនៅម៉ោង ៨:១៨នាទីព្រឹក ធ្វើដំណើរទៅកាន់វិមាន Mariinsky ជាកន្លែងដែលលោក Biden ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ទៅអ៊ុយក្រែនម្សិលមិញ លោក Biden ប្រកាសផ្តល់ជំនួយបន្ថែម ៥០០លានដុល្លារឲ្យ ទីក្រុង កៀវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ