Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការទូតកំពូល ចិន ធ្វើដំណើរទស្សនកិច្ចនៅ រុស្ស៊ី ខណៈលោក Biden ហោះទៅ អ៊ុយក្រែន ដូចគ្នា

បានផុស

នៅ

ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៅពេលដែលលោក Wang Yi អ្នកការទូតកំពូលរបស់ចិនបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បានហោះទៅកាន់ប្រទេសអ៊ុយក្រែនយ៉ាងសម្ងាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតរុស្ស៊ី Kommersant បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា លោក Wang Yi ដែលជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន កំពុងស្ថិតនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដែលអាចកើតមានសម្រាប់អ៊ុយក្រែន ។

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា គោល​បំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi គឺ​ដើម្បី​បង្កើន​តួនាទី​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​ដោះស្រាយ​សន្តិភាព ជាពិសេសជម្លោះដែលកំពុងអូសបន្លាយពេលរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក Joe Biden ក៏បានធ្វើដំណើរដោយមិនប្រកាសជាមុន ហើយក៏ជាលើកដំបូងរបស់លោកផងដែរទៅកាន់ទីក្រុងកៀវកាលពីថ្ងៃចន្ទ ដើម្បីជួបលោកប្រធានាធិបតី Volodymyr Zelensky ចាប់តាំងពីផ្ទុះប្រតិបត្តិសឹករបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលនឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រសប្ដាហ៍នេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Biden ក៏បានពាំនាំជំនួយបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់ ៥០០ លានដុល្លារ ដែលនឹងរួមបញ្ចូលទាំងគ្រាប់កាំភ្លើងធំ ប្រព័ន្ធប្រឆាំងគ្រឿងសឹក និងរ៉ាដាឃ្លាំមើលដែនអាកាសផងដែរ ។

គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK / Al Jazeera

ចុចអាន ៖ មកដឹង ពេលវេលាដែល អ៊ុយក្រែន អាចទទួលបានយន្តហោះចម្បាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម