ព័ត៌មានអន្ដរជាតិ
ដុំភ្លើងធ្លាក់នៅរដ្ឋតិចសាស់ ត្រូវអង្គការណាសាអះអាងថាជាអាចម៍ផ្កាយ
វត្ថុអាថ៌កំបាំងដែលធ្លាក់ជិត McAllen នៅភាគខាងត្បូងនៃរដ្ឋតិចសាស ក្បែរព្រំដែនម៉ិកស៊ិក កាលពីសប្ដាហ៍មុនត្រូវគេកំណត់ថាជាអាចម៍ផ្កាយ អ្នកជំនាញណាសា ជឿថាវត្ថុនោះមានទម្ងន់ ១០០០ ផោនមុនពេលបំបែកជាបំណែកតូចៗ ។
យោងតាមរ៉ាដាអាកាសធាតុរបស់ណាសា គេកំណត់បានថាជាអាចម៍ផ្កាយពិតមែន ហើយមានល្បឿនលឿនប្រហែល ២៧,០០០ ម៉ាយក្នុងមួយម៉ោងទៀតផង ។

រូបខាងលើបានពី American Meteor Society ដែលជាអង្គការប្រមូលនិងផ្សព្វផ្សាយព័ត៌មានអំពីអាចម៍ផ្កាយ ពួកគេនិយាយថាក្នុងរយៈពេលបីថ្ងៃអាចម៍ផ្កាយបីគ្រាប់ធ្លាក់ចុះមកផែនដីនៅរដ្ឋតិចសាស បារាំង និងអ៊ីតាលី ។
ជារឿយៗអាចម៍ផ្កាយត្រូវប្រមូលទុកដោយស្ថាប័ន Smithsonian និងស្ថាប័នផ្សេងទៀត ដោយឡែកអាចម៍ផ្កាយខាងលើមិនមានបង្កការខូចខាតទេ ប៉ុន្តែវាផ្ទុកថាមពលស្មើ TNT ដល់ទៅ ៨ តោនឯណោះ ។ ថ្មពីលំហដែលមានទំហំតូចជាង ៨២ ហ្វីតត្រូវឆេះអស់មុនពេលធ្លាក់ដល់ផ្ទៃដីទើបមិនអាចបង្កការខូចខាតដល់ផែនដីឡើយ ។

គួរបន្ថែមថារៀងរាល់ ២ ពាន់ឆ្នាំម្ដងអាចម៍ផ្កាយទំហំប៉ុនទីលានបាល់ទាត់មួយនឹងវាយប្រហារមកលើផែនដីបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរាល់ថ្ងៃធូលីទំហំប៉ុនខ្សាច់ជាង ១០០ តោនត្រូវធ្លាក់មកដូចគ្នា ៕
ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ