ព័ត៌មានអន្ដរជាតិ
តើមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank ខុសគ្នាយ៉ាងណា?
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ១៩៤៤ ក្នុងសន្និសីទអន្តរជាតិមួយនៅទីក្រុង Bretton Woods រដ្ឋ New Hampshire សហរដ្ឋអាមេរិក ហើយវាជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងគោលបំណងបង្កើតសេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាព និងវិបុលភាព ។

ខណៈពេលដែលគោលដៅនេះនៅតែជាចំណុចកណ្តាលសម្រាប់ស្ថាប័នទាំងពីរ ការងាររបស់ពួកគេមានការវិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបញ្ហាប្រឈមនានា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បេសកម្មរបស់អង្គការទាំងពីរ គឺមិនដូចគ្នាឡើយ ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផ្តោតទៅលើការលើកកម្ពស់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ហើយផ្តល់ដំបូន្មានគោលនយោបាយ និងគាំទ្រការអភិវឌ្ឍសមត្ថភាព ដើម្បីជួយប្រទេសនានាក្នុងការកសាង និងរក្សាសេដ្ឋកិច្ចឲ្យរឹងមាំ ។

ទន្ទឹមនឹងនោះ IMF ផ្តល់ប្រាក់កម្ចីរយៈពេលខ្លី និងមធ្យម ដើម្បីជួយប្រទេសដែលកំពុងជួបប្រទះបញ្ហាតុល្យភាពនៃការទូទាត់ និងការលំបាកក្នុងការបំពេញកាតព្វកិច្ចទូទាត់អន្តរជាតិ ។ ប្រាក់កម្ចីរបស់ IMF ត្រូវបានផ្តល់មូលនិធិជាចម្បងដោយការរួមចំណែកកូតាពីសមាជិករបស់ខ្លួន ។ ជាពិសេស បុគ្គលិករបស់ IMF គឺជាសេដ្ឋវិទូដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន IMF មានសមាជិកដល់ ១៩០ ប្រទេស ។
ចំពោះធនាគារពិភពលោកវិញ មានតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយប្រទេសនានាអនុវត្តកំណែទម្រង់ ឬគម្រោងនានា ដូចជាការសាងសង់សាលារៀន ការផ្គត់ផ្គង់ទឹក និងអគ្គិសនី ការប្រយុទ្ធប្រឆាំងនឹងជំងឺ និងការការពារបរិស្ថានជាដើម ។

ជំនួយរបស់ធនាគារពិភពលោក ជាទូទៅមានរយៈពេលវែង ហើយត្រូវបានផ្តល់មូលនិធិដោយការរួមចំណែករបស់ប្រទេសសមាជិក និងតាមរយៈការចេញមូលបត្របំណុល ។ ចំណែកបុគ្គលិកធនាគារពិភពលោក គឺជាអ្នកឯកទេសលើបញ្ហាជាក់លាក់ ដូចជាអាកាសធាតុ ឬវិស័យផ្សេងៗដូចជាការអប់រំជាដើម ខណៈបច្ចុប្បន្ននេះ ធនាគារពិភពលោក មានសមាជិក ១៨៩ ប្រទេស ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ IMF
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ថា មិនចាំបាច់ខ្ចី ឬឱនក្បាលអង្វរសុំលុយពីបរទេសឡើយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង