Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងតាមដានជនជាតិអាមេរិក ១០នាក់ ពាក់ព័ន្ធការបង្កើតអាវុធជីវសាស្ត្រ នៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី លោក Alexander Bastrykin បានប្រាប់សារព័ត៌មាន TASS នៅក្នុងបទសម្ភាសកាលពីដើមសប្តាហ៍នេះថា គណៈកម្មាធិការស៊ើបអង្កេតនេះ កំពុងស្វែងរកពលរដ្ឋអាមេរិកចំនួន១០នាក់ និងមន្ត្រីមួយចំនួននៃក្រសួងការពារជាតិអ៊ុយក្រែន ដោយសារពួកគេជាប់ពាក់ព័ន្ធក្នុងការបង្កើតអាវុធជីវសាស្ត្រនៅលើទឹកដីអ៊ុយក្រែន។

ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី លោក Alexander Bastrykin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Bastrykin, ក្រសួងនៅតែបន្តប្រមូល និងចងក្រងឯកសារព័ស្តុតាងនៃការរំលោភរបស់អ៊ុយក្រែន លើអនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត និងការស្តុកទុកអាវុធបាក់តេរី (ជីវសាស្ត្រ) និងមានជាតិពុល និងលើការបំផ្លិចបំផ្លាញរបស់ពួកគេ។

លោក Bastrykin បន្តថា “នាពេលបច្ចុប្បន្ននេះ ពលរដ្ឋអាមេរិកជាង១០នាក់ ក៏ដូចជាមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនមួយចំនួនផងដែរ កំពុងត្រូវបានតាមដានសម្រាប់ការជាប់ពាក់ព័ន្ធក្នុងកម្មវិធីជីវសាស្ត្រ”។

លោកបានពន្យល់ថា ប្រភពនៃព័ស្តុតាងសំខាន់រហូតមកដល់សព្វថ្ងៃនេះ នៅតែជាទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ី ដែលទទួលបានក្នុងអំឡុងប្រតិបត្តិការយោធាពិសេស ក៏ដូចជាលទ្ធផលនៃសកម្មភាពប្រតិបត្តិការ និងការស៊ើបអង្កេតផងដែរ។

កាលពីខែកក្កដាកន្លងទៅ លោក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបង្ហាញរបាយការណ៍មួយដែលបង្ហាញថា បើយោងតាមបណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្ត្រជាង៣០ ត្រូវបានបង្កើតឡើងនៅលើ ទឹកដីអ៊ុយក្រែន។

យោងតាមរបាយការណ៍នោះ ទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងការពារ (DTRA) បានបញ្ជាឲ្យអនុវត្តការងារនេះ។ តាមការបញ្ជាក់ពីក្រសួងការពារជាតិ សកម្មភាពនេះត្រូវបានអនុវត្តតាមទិសដៅសំខាន់ៗចំនួនបី៖ ១.គឺការត្រួតពិនិត្យស្ថានភាពជីវសាស្ត្រ ២.ការជ្រើសរើស និង៣.គឺការផ្ទេរវីរុសបំប្លែងខ្លួននិងសម្ភារជីវៈ ទៅក្នុងតំបន់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ ទៅអ៊ុយក្រែនម្សិលមិញ លោក Biden ប្រកាសផ្តល់ជំនួយបន្ថែម ៥០០លានដុល្លារឲ្យ ទីក្រុង កៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម