ព័ត៌មានអន្ដរជាតិ
១១ចំណុចសំខាន់ ដែលលោក ពូទីន បង្ហាញទៅពិភពលោក ក្នុងសុន្ទរថាពិសេស
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់សភាសហព័ន្ធកាលពីថ្ងៃទី២១ខែកុម្ភៈ ដោយគូសបញ្ជាក់ថា សុន្ទរកថារបស់លោកបានកើតឡើងនៅចំពេលវេលាមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពលោក។

ក្នុងសុន្ទរកថានៅសាល Gostiny Dvor នៃទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានផ្តោតសំខាន់លើវិបត្តិនៅអ៊ុយក្រែន និងវិបត្តិសន្តិសុខពិភពលោកកាន់តែទូលំទូលាយ។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង១១ ដែលត្រូវបានដកស្រង់ចេញពីសុន្ទរកថារបស់លោក ពូទីន៖
- រុស្ស៊ីផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START។
- សាធារណរដ្ឋ Donbass ជឿជាក់ និងរំពឹងថា រុស្ស៊ីនឹងមកជួយសង្គ្រោះពួកគេ។
- គ្មានប្រទេសណាលើពិភពលោក មានមូលដ្ឋានទ័ពនៅបរទេសច្រើនដូចអាមេរិកទេ ពួកគេមានរាប់រយ។
- ក្នុងទស្សវត្សរ៍ឆ្នាំ១៩៣០ ប្រទេសលោកខាងលិច បានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អំណាចសម្រាប់ពួកណាស៊ីនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយឥឡូវនេះពួកគេបានប្រែក្លាយអ៊ុយក្រែនទៅជា អ្នកប្រឆាំងរុស្ស៊ី។
- ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីគ្រាន់តែជាមធ្យោបាយប៉ុណ្ណោះ ខណៈគោលដៅរបស់លោកខាងលិចគឺធ្វើឲ្យប្រជាជនរុស្ស៊ីរងទុក្ខ
- រុស្ស៊ីត្រូវបានបដិសេធរាល់ពេលដែលខ្លួនស្នើសុំការធានាសន្តិសុខ ហើយច្បាស់ណាស់ថា ការគំរាមកំហែងពីប្រទេសលោកខាងលិច កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។
- រុស្សីមិនស្ថិតក្នុងសង្រ្គាមជាមួយប្រជាជនអ៊ុយក្រែន ដែលបានក្លាយជាចំណាប់ខ្មាំងរបស់ទីក្រុងកៀវនោះទេ។
- ប្រទេសលោកខាងលិចមិនបោះបង់ចោលការប៉ុនប៉ងញុះញង់រដ្ឋក្រោយសូវៀតឡើយ។
- ប្រទេសលោកខាងលិច ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីធ្វើការវាយប្រហារលើវត្ថុយុទ្ធសាស្ត្ររបស់រុស្ស៊ី។
- ប្រទេសលោកខាងលិចបានចំណាយប្រាក់១៥០ពាន់លានដុល្លាររួចទៅហើយ លើជំនួយយោធាដល់អ៊ុយក្រែន
- ជាលទ្ធផលនៃសង្រ្គាមដែលសហរដ្ឋអាមេរិកបានធ្វើឡើងចាប់តាំងពីឆ្នាំ២០០១មក មនុស្សជិត៩០ម៉ឺននាក់បានស្លាប់ និងជាង ៣៨លាននាក់ក្លាយជាជនភៀសខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់