Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខស្ដីទីរដ្ឋ Donetsk ៖ ដំណើររបស់លោក Biden ទៅក្រុងកៀវ បង្ហាញថា អ្នកណាជាបងធំកាង អ៊ុយក្រែន

បានផុស

នៅ

លោក Denis Pushilin ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានប្រាប់សារព័ត៌មាន Sputnik ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ទីក្រុងកៀវ បង្ហាញយ៉ាងច្បាស់ថា អ្នកណាជាបងធំដែលកាងដល់អ៊ុយក្រែនហើយ ។

លោក Denis Pushilin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pushilin បាននិយាយថា “ការទទួលប្រមុខនៃប្រទេសផ្សេងទៀត គឺជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ប៉ុន្តែនេះមិនមែនជាករណីរបស់អ៊ុយក្រែននោះទេ ដូច្នេះវាបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងកៀវត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក ជាពិសេសគឺការមកដល់ទីក្រុងកៀវរបស់អ្នកនៅពីក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ នៅអ៊ុយក្រែនកាលពីពេលថ្មីៗនេះឯង” ។

ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk ​រូបនេះបានបញ្ជាក់ទៀត​ថា នៅពេលដែលលោក Biden ប្រកាសនឹងផ្ដល់កញ្ចប់ទឹកប្រាក់រាប់លានដុល្លារទៅឲ្យអ៊ុយក្រែន, អ្នករាល់គ្នាពិតជាយល់ច្បាស់ហើយថា មូលនិធិទាំងនេះ គ្មានអ្វីក្រៅពីយកទៅប្រើ ដើម្បីញុះញង់ឲ្យកាន់តែបង្កជម្លោះបន្ថែមទៀតនោះទេ” ។

លោក Pushilin សង្កត់ធ្ងន់ថា “ជាការពិតណាស់ នេះជាដំណើរទស្សនកិច្ចដែលបង្ហាញដល់ពិភពលោកថា តើអ្នកណាជាបងធំដែលកាងនៅក្នុងផ្ទះអ៊ុយក្រែន ។ ពេលនេះ ប្រជាជនអ៊ុយក្រែនលែងចង់ប្រយុទ្ធក្នុងជម្លោះជាមួយរុស្ស៊ីទៀតហើយ ព្រោះថា លោក Zelensky កំពុងបន្តលះបង់ខ្លួនឯង និងលះបង់អ៊ុយក្រែនដើម្បីបម្រើផលប្រយោជន៍អាមេរិក” ។

គួរបញ្ជាក់ថា ការអះអាងរបស់លោក Denis Pushilin បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម