ព័ត៌មានអន្ដរជាតិ
ស៊ែប៊ី ព្រមានឲ្យគ្រប់គ្នា ត្រៀមខ្លួនសម្រាប់សង្រ្គាម (មានវីដេអូ)
ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា ឧស្សាហកម្មយោធារបស់ប្រទេសស៊ែប៊ី បានបង្កើនការផលិតសព្វាវុធ និងគ្រាប់រំសេវ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងយ៉ាងគំហុក ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
អំឡុងពេលទៅទស្សនាពិព័រណ៍អាវុធ IDEX នៅប្រទេសអារ៉ាប់រួម លោក Vucic និយាយថា ពិភពលោកកំពុងរៀបចំសម្រាប់សង្គ្រាម។ មនុស្សគ្រប់រូបត្រូវការគ្រាប់រំសេវ។ អ្នករាល់គ្នាកំពុងទិញអ្វីគ្រប់យ៉ាង អ្វីដែលយើងអាចធ្វើបានគឺការលក់អាវុធ។
ប្រធានាធិបតីស៊ែប៊ីបានបន្ថែមថា តម្រូវការសម្រាប់របស់នានា ដូចជាគ្រាប់រ៉ុកកែតសម្រាប់ប្រព័ន្ធបាញ់បង្ហោះពហុមុខងារ “Grad” គឺបានកើនឡើង៧០%។ លោកកត់សម្គាល់ថា ទីក្រុង Belgrade កំពុងព្យាយាមពង្រីកការផលិតគ្រាប់រំសេវមួយចំនួនរបស់ខ្លួន។ គ្រាប់រំសេវលក់ដូចជានំខេកអ៊ីចឹង។
យោងតាមលោក Vucic, រុស្ស៊ីប្រើប្រាស់រហូតដល់ទៅ ៣៥០០០ គ្រាប់ក្នុងមួយថ្ងៃ ហើយអ៊ុយក្រែនប្រហែល ១៦០០០គ្រាប់។ ប្រទេសស៊ែប៊ី ក៏កំពុងព្យាយាមទុកគ្រាប់សម្រាប់ប្រើខ្លួនឯងដែរ។
លោកអះអាងថា “យើងត្រូវតែគិតជាចម្បងដល់កងទ័ព និងប្រទេសរបស់យើង។ យ៉ាងហោចណាស់ ៣០% នៃអ្វីគ្រប់យ៉ាងដែលផលិតនៅក្នុងប្រទេសស៊ែប៊ី គឺត្រូវតែទុកនៅក្នុងប្រទេសស៊ែប៊ី។ យើងអាចលក់តែអ្វីដែលយើងអាចចែកចាយបានប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាចង់ប្រយុទ្ធ គ្រប់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម”។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍ការពារជាតិពិភពលោក IDEX 2023 ដែលប្រារព្ធឡើងនៅទីក្រុង Abu Dhabi គឺជាពិព័រណ៍អាវុធដ៏ធំបំផុតមួយលើពិភពលោក។ ព្រឹត្តិការណ៍សប្តាហ៍នេះមានក្រុមហ៊ុនចូលរួមចំនួន១៣៥០ មកពី៦៥ប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស៊ែប៊ី ថា ជម្លោះ នៅ អ៊ុយក្រែន គឺ ជា សង្រ្គាម លោក ដែលបស្ចិមប្រទេស កំពុង ប្រយុទ្ធ នឹង រុស្ស៊ី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ