Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី នឹងកាន់តែខ្លាំងជាងមុន បើបង្រួបបង្រួមជាមួយតំបន់ Donbass

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងកាន់តែខ្លាំងជាងមុនទៅទៀត ប្រសិនបើបង្រួបបង្រួមជាមួយនឹងតំបន់ Donbass ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក ពូទីន បានកើតឡើង អំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់សភាសហព័ន្ធរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ មុនខួបគម្រប់ ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ។

គួររំឭកថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។

ជាការឆ្លើយតប លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង​រុស្ស៊ី ហើយថែមទាំង​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ជាពិសេសកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក Joe Biden ក៏បានធ្វើដំណើរទៅកាន់ទីក្រុងកៀវដើម្បីបង្ហាញការគាំទ្របន្ថែមទៀតដល់លោក Zelensky ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រមុខស្ដីទីរដ្ឋ Donetsk ៖ ដំណើររបស់លោក Biden ទៅក្រុងកៀវ បង្ហាញថា អ្នកណាជាបងធំកាង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម