ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ថា មិនចាំបាច់ខ្ចី ឬឱនក្បាលអង្វរសុំលុយពីបរទេសឡើយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាសហព័ន្ធកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនចាំបាច់ខ្ចីប្រាក់ ឬអង្វរសុំមូលនិធិពីបរទេសនោះទេ ដោយសារតែរុស្ស៊ីមានប្រព័ន្ធធនាគារដ៏រឹងមាំ និងមានតុល្យភាព ។

លោក ពូទីន បានលើកឡើងថា “ប្រភពហិរញ្ញវត្ថុ និងការវិនិយោគថ្មី គឺជាបញ្ហាសំខាន់បំផុតនៅក្នុងរបៀបវារៈសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ។ ដូច្នេះយើងសូមអរគុណចំពោះសមតុល្យនៃការទូទាត់ដ៏រឹងមាំរបស់ធនាគាររុស្ស៊ី” ។
លោកប្រធានាធិបតីបញ្ជាក់ថា “យោងតាមរបាយការណ៍នេះ រុស្ស៊ីមិនចាំបាច់ខ្ចីប្រាក់ ឬឱនក្បាលអង្វរសុំលុយពីបរទេសនោះទេ ហើយបន្ទាប់មកយើងនឹងមានការពិភាក្សាគ្នាអំពីចំនួន និងលក្ខខណ្ឌដែលត្រូវផ្ដល់ឲ្យធនាគារជាតិរបស់យើងវិញផងដែរ” ។

លោក ពូទីន បានបន្ថែមថា ធនាគាររុស្ស៊ីកំពុងដំណើរការបានយ៉ាងល្អជាលំដាប់ ហើយបរិមាណកម្ចីធនាគារដល់វិស័យសាជីវកម្មក្នុងឆ្នាំ ២០២២ បានកើនឡើង ១៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក ពូទីន បានកើតឡើង អំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់សភាសហព័ន្ធរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ មុនខួបគម្រប់ ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈលោកក៏ផ្ដោតលើវិបត្តិសន្តិសុខពិភពលោកផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី នឹងកាន់តែខ្លាំងជាងមុន បើបង្រួបបង្រួមជាមួយតំបន់ Donbass

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត