Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ ប្រាប់​ឲ្យយុវជន ខំញ៉ាំបាយ

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​ថៃ ​ចង់​ឲ្យ​យុវជន​ញ៉ាំ​បាយ​ឲ្យ​បាន​ច្រើន ដូចនេះក្រសួងក៏​បាន​បើក​យុទ្ធនាការ​មួយ​ បន្ទាប់​ពី​ការ​សិក្សា​រកឃើញ​ថា ការ​ប្រើប្រាស់​អង្ករ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ។

កាលពីថ្ងៃអង្គារទី២១ខែកុម្ភៈ ក្រសួងបានបើកយុទ្ធនាការផ្សព្វផ្សាយ ដោយបានចូលទៅសាលារៀននិងផ្សារចំនួន១០ ស្របពេលដែលស្រូវអង្ករថៃកំពុងជួបប្រទះបញ្ហា។

ក្នុងនោះ សមាគមសហគ្រិនស្រូវអង្ករថៃ បានបង្ហាញផលិតផលអង្ករ និងបង្ហាញពីរបៀបរៀបចំអាហារមូលដ្ឋាន។ សមាគមក៏បានផ្តល់ព័ត៌មានអំពីពូជស្រូវផ្សេងៗគ្នា និងលក្ខណៈសម្បត្តិអាហារូបត្ថម្ភរបស់ស្រូវទាំងនោះផងដែរ។

លើសពីនេះ យុទ្ធនាការ​នេះ​ ក៏​បាន​បង្ហាញ​ពូជ​ស្រូវ​ថ្មីៗរបស់ថៃ​ផង​ដែរ។

អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មផ្ទៃក្នុង លោក Udom Srisomsong បាននិយាយថា ការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃបានធ្លាក់ចុះពី ១០០ គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ មក៧២គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។ លោកបន្តថា នៅទីក្រុងបាងកក ការប្រើប្រាស់បានធ្លាក់ចុះមកត្រឹម ៥០គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

លោក Udom Srisomsong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកប្រធានសមាគមសហគ្រិនស្រូវអង្ករថៃ លោក Yongyut Pruekmahadamrong បានគូសបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណងអប់រំកុមារថៃ អំពីអត្ថប្រយោជន៍នៃពូជស្រូវដែលដាំដុះក្នុងស្រុក។ លោក​និយាយ​ថា “យុវជន ​ត្រូវ​បាន​ជំរុញ​ឲ្យ​ញ៉ាំបាយ​ឲ្យ​បាន​ច្រើន”។

គួរបញ្ជាក់ថា ឧស្សាហកម្មអង្កររបស់ប្រទេសថៃ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួននាពេលថ្មីៗនេះ។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ ​និយាយ​ថា ថៃ​ត្រូវ​ការ​អង្ករ​ពូជ​ថ្មី ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អង្ករ​ពិភពលោក។ អតីត​ប្រធាន​សមាគម​នេះ​គឺ​លោក Charoen Laothamatas បាន​អះអាង​ថា ប្រទេស​ថៃ ​មាន​និន្នាការ​កំណត់​តម្លៃ​អង្ករ​របស់​ខ្លួន​ខ្ពស់​ពេក​ ដែល​ជា​ហេតុ​ធ្វើឲ្យ​បរិមាណ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​នេះ​បន្ត​ធ្លាក់​ចុះ។ លោក​កត់​សម្គាល់​ថា ក្នុង​រយៈ​ពេល៤០ឆ្នាំ​ដែលលោក​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​ស្រូវអង្ករ លោក​មិន​បាន​ឃើញ​ប្រទេស​ថៃ​អភិវឌ្ឍ​ពូជ​ស្រូវ​ថ្មី​ឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកាចសាហាវ Marburg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ២ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម