ព័ត៌មានអន្ដរជាតិ
ថៃ នឹងហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទ នៅឆ្នាំ២០២៥
ថៃ នឹងធ្វើការដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិករបស់ខ្លួន ហើយប្រទេសនេះ គ្រោងហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទនៅឆ្នាំ២០២៥។

កាលពីថ្ងៃពុធទី២២ខែកុម្ភៈ គណៈរដ្ឋមន្ត្រីថៃ បានធ្វើការសម្រេចចិត្តហាមឃាត់លើការនាំចូលកាកសំណល់ប្លាស្ទិកទាំងអស់ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ទៅ។
ទន្ទឹមនឹងនោះ នៅឆ្នាំនេះ សម្រាប់រោងចក្រកែច្នៃចំនួន១៤ នៅក្នុងតំបន់មិនបង់ពន្ធ បរិមាណកាកសំណល់ដែលនាំចូល មិនត្រូវលើសពីសមត្ថភាពផលិតរួមរបស់ពួកគេគឺ ៣៧២ ៩៩៤ តោននោះទេ។ ហើយនៅឆ្នាំ២០២៤ បរិមាណសំណល់ប្លាស្ទិកដែលត្រូវបានអនុញ្ញាតឲ្យនាំចូលសម្រាប់រោងចក្រទាំងនេះ នឹងត្រូវកាត់បន្ថយមកត្រឹមពាក់កណ្តាលនៃសមត្ថភាពផលិតរួមរបស់ពួកគេ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំចូលដែលមានបំណងយកកាកសំណល់ប្លាស្ទិកទៅក្រៅតំបន់គ្មានការបង់ពន្ធ នឹងត្រូវបង្ហាញព័ស្តុតាងដែលថា ការនាំចូលគឺចាំបាច់ដោយសារតែកង្វះការផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ពួកគេ។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Tipanan Sirichana និយាយថា បទប្បញ្ញត្តិដ៏តឹងរ៉ឹង និងការហាមឃាត់ជាលើការនាំចូលកាកសំណល់ប្លាស្ទិក គឺមានគោលបំណងការពារបរិស្ថាន និងគ្រប់គ្រងការបំពុល ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ថៃស្ថិតក្នុងចំណោមប្រទេសកំពូលៗ ដែលតស៊ូជាមួយបញ្ហាសំណល់ប្លាស្ទិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍប្រទេសថៃ (TDRI) បានបញ្ជាក់ថា ប្រទេសថៃមានកាកសំណល់ជាមធ្យម ១.០៣តោនក្នុងមួយឆ្នាំៗ ហើយស្ទើរតែពាក់កណ្តាលនៃកាកសំណល់ទាំងនោះបានហូរចូលទៅក្នុងសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ប្រាប់ ឲ្យយុវជន ខំញ៉ាំបាយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា