ព័ត៌មានអន្ដរជាតិ
សភារុស្ស៊ី អនុម័តច្បាប់ផ្អាកការចូលរួមក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ជាផ្លូវការ
សភារុស្ស៊ី បានអនុម័តជាឯកច្ឆ័ន្ទ នូវច្បាប់ផ្អាកការចូលរួមរបស់ប្រទេសនៅក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក។

ការអនុម័តនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសការដកខ្លួនក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សភា ដែលក្នុងនោះ លោកក៏បានចោទប្រកាន់ម្តងហើយម្តងទៀតដែរថា ប្រទេសលោកខាងលិចកំពុងព្យាយាមបំផ្លាញរុស្ស៊ី។
ក្រោមសន្ធិសញ្ញាដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១០និងត្រូវបន្តរហូតដល់ឆ្នាំ២០២៦មួយនេះ, ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន បានប្តេជ្ញាដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី១៥៥០គ្រាប់ ព្រមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយអតិបរមា៧០០គ្រាប់ និងយន្តហោះទម្លាក់គ្រាប់បែកផងដែរ។

សហរដ្ឋអាមេរិក អង្គការណាតូ ក៏ដូចជាមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតគឺ អង់គ្លេស និងបារាំង បាននាំគ្នារិះគន់ការសម្រេចចិត្តរបស់លោក ពូទីន កាលពីថ្ងៃអង្គារទី២១ខែកុម្ភៈ។
គួរបញ្ជាក់ថា ការត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរដែលត្រូវបានអនុញ្ញាតក្រោមសន្ធិសញ្ញា New START ត្រូវបានផ្អាកក្នុងខែមីនាឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩ ហើយបន្ទាប់មក រុស្ស៊ីបានលុបចោលកិច្ចចរចា ស្តីពីការចាប់ផ្តើមត្រួតពិនិត្យលើគ្នាទៅវិញទៅមកកាលពីខែវិច្ឆិកាឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Reuters
ចុចអាន៖ ១១ចំណុចសំខាន់ ដែលលោក ពូទីន បង្ហាញទៅពិភពលោក ក្នុងសុន្ទរថាពិសេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ